កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧២៣នាក់ អ្នកជាសះស្បើយចំនួន ៧០៩នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧២៣នាក់ អ្នកជាសះស្បើយចំនួន ៧០៩នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៩៨នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៩ ២៥៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៣ ៤៧៣នាក់ និងស្លាប់សរុបចំនួន ៥៧៥នាក់៕