ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោហ៊ុនសែនបញ្ជាឱ្យបញ្ឈប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ (មានសម្លេង)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 70
សម្តេចតេជោហ៊ុនសែនបញ្ជាឱ្យបញ្ឈប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ (មានសម្លេង) សម្តេចតេជោហ៊ុនសែនបញ្ជាឱ្យបញ្ឈប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ (មានសម្លេង)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាដល់អភិបាលរាជធានី ខេត្ត បញ្ឈប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ចាប់ពីពេលនេះតទៅ ដោយសារកម្ពុជាកំពុងស្ថិតក្នុងសភាពការណ៍ដ៏តឹងតែងពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងធ្វើឱ្យមានប្រជាពលរដ្ឋឆ្លង និងស្លាប់ជារៀងរាល់ថ្ងៃ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខ នឹងមានការបោះឆ្នោតសាងល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយនៅថ្ងៃស្អែកនេះ នឹងមានការហ្វឹកហាត់ បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមខេត្តមួយចំនួន ដូច្នេះសម្តេចត្រូវបង្ខំចិត្តចេញ បទបញ្ជាឱ្យបញ្ឈប់សកម្មភាពទាំងនេះ ដើម្បីទប់ស្កាត់ការប្រមូលផ្តុំប្រជាជន ក្នុងការចូលរួមហ្វឹកហាត់បោះឆ្នោតសាកល្បង ដែលគ្មានការចាំបាច់ទាល់តែសោះនេះ ។

សម្តេចបន្តថា ក្នុងពេលវេលានេះ ត្រូវផ្ដល់អាទិភាព និងប្រមូលកម្លាំងទាំងអស់ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ព្រោះនេះមិនមែនជាពេលវេលាដែលត្រូវប្រមូលប្រជាពលរដ្ឋហ្វឹកហាត់សាកល្បងបោះឆ្នោតនោះទេ ។

«ពេលវេលានេះសូម្បីតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវចូលរួមដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ការប្រមូលប្រជាជនណាមួយមកជួបជុំដើម្បីហ្វឹកហាត់សម្រាប់ការបោះឆ្នោតសាកល្បង គឺគ្មានការចាំបាច់នោះទេ ខ្ញុំក្នុងនាមរាជរដ្ឋាភិបាល កំពុងធ្វើលិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឱ្យលុបចោលការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ប៉ុន្តែដើម្បីចៀសវាងនូវការ បន្ទាន់ដែលថ្ងៃស្អែកនេះ គឺមានការហ្វឹកហាត់ ដែលសូម្បីតែនៅក្នុងខេត្តសៀមរាប ដែលមានស្រុកពីរដែលមានការឆ្លងរីករាលដាលក៏ត្រូវប្រមូលប្រជាជនរាប់រយនាក់ ដើម្បីទៅធ្វើការសាកល្បង រៀនសូត្រក្នុងការបោះឆ្នោតក្នុងពេលវេលាដែលយើងកំពុងតែប្រឈមជាមួយនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងការ បង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដូច្នេះខ្ញុំសូមចេញបទបញ្ជាជូនទៅឯកឧត្តម លោកជំទាវ ដែលជាអភិបាលរាជធានី ខេត្តទាំងអស់ សូមកុំប្រមូលប្រជាពលរដ្ឋមកធ្វើការបណ្ដុះបណ្ដាលរៀនសូត្រសម្រាប់ការបោះឆ្នោតសាកល្បងចាប់ពីពេលទទួលបទបញ្ជានេះតទៅ» ។

សម្តេចតេជា ក៏សូមអភ័យទោសចំពោះឯកឧត្តម លោកជំទាវ នៅក្នុងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ព្រោះសម្តេចគ្មានជម្រើសណាល្អ ជាងជម្រើសនេះទេ ហើយទទួលយកនូវលិខិតស្នើសុំជាផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងដោះស្រាយការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាកិច្ចការទាក់ទងនឹងសកម្មភាព សេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិ ៕

អត្ថបទទាក់ទង