ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១,២ម៉ឺននាក់ នៅខេត្តកំពង់ចាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 53

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១២ ០៦០នាក់ នៅ បណ្តារោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

រោងចក្រ សហគ្រាសទាំង ១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៧ រោងចក្រដេរស្បែកជើង ចំនួន៥ រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន១ និងរោងចក្រតម្បាញ ចំនួន១។ នេះគឺជាលើកទី៦ហើយដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលរាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានបង្កើតឡើង កាលពីខែសីហា ឆ្នាំ២០២៣។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកំពង់ចាម៖

  1. សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងភាពរីករាយដែលបានជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិត នៅខេត្តកំពង់ចាម
  2. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅមុនបោះឆ្នោត សម្តេចបានជួបសំណេះសំណាលបែបនេះ ច្រើនជាមួយបងប្អូនកម្មករនិយោជិត និងពលរដ្ឋនៅខេត្តកំពង់ចាម ដោយសារតែសម្តេចកន្លងទៅកាន់មូលដ្ឋាននៅខេត្តកំពង់ចាម
  3. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឱ្យតែមានកម្មវិធីជួបជាមួយកម្មករនិយោជិត គឺ សម្តេចចូលដំណេកមិនដែលក្រោមម៉ោង២រំលងអាធ្រាត្រនោះទេ
  4. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្នាមក្រែមជាប់ថ្ពាល់របស់កម្មករនិយោជិត ក្នុងពេលជួបសំណេះសំណាល គឺជាថ្នាំប៉ូវ ធ្វើឱ្យក្មេងជាងវៃ
  5. សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យសិក្សាពង្រីកលទ្ធភាពថែមទៀត សម្រាប់ជាអត្ថប្រយោជន៍ដល់ កម្មករនិយោជិត បន្ថែមលើប្រាក់ឈ្នួលដែលឡើង២០៤ដុល្លារ នៅឆ្នាំក្រោយ
  6. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលនេះដោយសារផ្លូវស្រួល ការធ្វើដំណើរពីភ្នំពេញ ទៅកំពង់ចាមកាន់តែលឿនជាមុន
  7. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃក្រោយមានព្រែកជីកហ្វូនណន សេដ្ឋកិច្ចខេត្តតាមដងទន្លេ និងប្រជាជនកម្ពុជា នឹងកាន់តែរីកចម្រើនជាងមុន
  8. សម្តេចធិបតី ហ៊ុន​ ម៉ាណែត ថ្លែងអំណរគុណដល់កម្មករនិយោជិត ជិត២ម៉ឺននាក់ ដែលខំងើបពីព្រឹក ដើម្បីជួបសំណេះសំណាលជាមួយសម្តេចនាថ្ងៃនេះ
  9. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តកំពង់ចាម មានប្រជាពលរដ្ឋច្រើន មិនចាញ់រាជធានីភ្នំពេញនោះទេ ដែលសម្តេចសូមអបអរសាទរ
  10. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួសមុខឱ្យសម្តេចតេជោ សម្តេចសូមអរគុណដល់ប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា កន្លងទៅនេះ
  11. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញទេ ដែលជាមធ្យោបាយល្អបំផុត ក្នុងការជ្រើសរើសមេដឹកនាំប្រទេស មិនមែនផ្លាស់ប្តូរតាមការអំពាវនាវ ឬផ្តួលរំលំនោះឡើយ
  12. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានប្រទេសណាមួយសប្បាយរីករាយ ដោយសារប្រទេសរបស់ខ្លួនអសន្តិសុខ ឬធ្លាក់នៅក្នុងសង្គ្រាមនោះទេ ប្រទេសមានសង្គ្រាម ពលរដ្ឋមិនបានសុខទេ
  13. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើប្រទេសកម្ពុជា មិនជ្រើសរើសយកការបោះឆ្នោតទេ យើងនឹងមានសង្គ្រាម បង្កជាអស្ថិរភាពទៅវិញ ប្រជាពលរដ្ឋនឹងជួបការលំបាក គ្មានការវិនិយោគ និងរោងចក្រឡើយ
  14. សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកជាថ្មីថា ក្រុមប្រឆាំងដែលទៅធ្វើបាតុកម្មប្រឆាំងសម្តេច នៅអង្គការសហប្រជាជាតិ ប៉ុន្តែបែរជាសុំចរចាជាមួយសម្តេចទៅវិញ
  15. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបោះឆ្នោតរបស់ប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប ជាការទទួលស្គាល់ និងធ្វើឱ្យរដ្ឋាភិបាលបច្ចុប្បន្ន ជារដ្ឋាភិបាលស្របច្បាប់យ៉ាងពិតប្រាកដ
  16. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅប្រទេសដទៃ បើពលរដ្ឋមិនទៅបោះឆ្នោត នឹងជាប់ការផាកពិន័យ តែនៅកម្ពុជា មិនមានការផាកពិន័យសម្រាប់អ្នកមិនទៅបោះឆ្នោតនោះឡើយ
  17. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ហាញពីបេះដូងពិតប្រាកដ គឺការចូលទៅបោះឆ្នោត ហើយបោះឱ្យគណបក្សប្រជាជនកម្ពុជា
  18. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលបានគិតគូរពីប្រជាពលរដ្ឋ ដូចជាកូនចៅរបស់ខ្លួន
  19. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា របស់ប្រជាពលរដ្ឋ នៅអាណត្តិថ្មីនេះ គឺជាការទទួលស្គាល់ចំពោះសមិទ្ធផលរបស់កម្ពុជា រយៈពេល៤០ឆ្នាំនេះ
  20. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៨ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដាក់ផែនការច្បាស់លាស់ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែបានផលច្រើនជាងនេះតទៀត
  21. សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណកម្មករនិយោជិត ដែលបានចេញសារគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួល និងគាំទ្រដល់ការខិតខំរបស់រាជរដ្ឋាភិបាល
  22. សម្តេចបង្ហើបថា ខែក្រោយនេះសម្តេចនឹងចេញប្រកាសមួយទៀត ដាក់ឱ្យអនុវត្តបេឡាសន្តិសុខសង្គម បូកជាមួយនឹងកម្មវិធីបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដល់យុវជន១.៥លាននាក់
  23. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីសម្រេចគោលដៅដែលយើងចង់បាន ឱ្យប្រទេសយើងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ត្រូវធានាឱ្យបាននៅសន្តិភាពក្នុងប្រទេស
  24. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជួយជីវិតប្រជាពលរដ្ឋគឺជាគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីដើមរហូតមក
  25. សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅក្រុមប្រឆាំងដែលរិះគន់រាជរដ្ឋាភិបាលថា «មិនគិតពីជីវិតប្រជាពលរដ្ឋ» នោះថា តើមានគិតដល់ប្រជាពលរដ្ឋពិតប្រាកដទេ? យ៉ាងច្រើនណាស់ធ្វើឃ្លីបវីដេអូមួយហើយទៅបាត់ហើយ
  26. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាំងពីថ្ងៃដំបូង រហូតមកដល់ពេលនេះ សម្តេចតាមដានស្ថានភាពអ៉ីស្រាអែលជាប្រចាំ ជាពិសេសស្ថានភាពពលរដ្ឋខ្មែរនៅទីនោះ
  27. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពពលរដ្ឋខ្មែរនៅអ៉ីស្រាអែល គឺអាចគ្រប់គ្រងបាន
  28. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅ នៅពេលដែលសាកសួរពលរដ្ឋខ្មែរ នៅអ៉ីស្រាអែល គឺពលរដ្ឋខ្មែរនៅទីនោះ ស្ម័គ្រចិត្តបន្តការងារនៅទីនោះ ដោយអះអាងថា ទីតាំងរបស់គាត់មានសុវត្ថិភាព ហើយមិនទាន់ចាំបាច់ក្នុងការជម្លៀសទេ
  29. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនបោះបង់ការយកចិត្តទុកដាក់ជាប្រចាំ ចំពោះស្ថានភាពរបស់ពលរដ្ឋខ្មែរ នៅអ៉ីស្រាអែលឡើយ។
  30. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងមិនដើរក្រោយសភាពការណ៍ទេ យើងដើរមុនសភាពការណ៍ ហើយយើងមិនលោតតាមសភាពការណ៍ទេ
  31. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់ពលរដ្ឋខ្មែរ នៅអ៉ីស្រាអែល ដែលពួកគាត់ស្ម័គ្រចិត្តបន្តការងារនៅមូលដ្ឋានរបស់ខ្លួន ហើយមិនព្រមជម្លៀស ទៅកាន់ទីតាំងដែលរាជរដ្ឋាភិបាលបានរៀបចំដើម្បីសុវត្ថិភាព
  32. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនទុកចោលនរណាម្នាក់​នៅអ៉ីស្រាអែល ដោយមិនបានថែរក្សាឡើយ
  33. សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដើម្បីសម្រេចគោលដៅរបស់កម្ពុជា៕

Fresh News

អត្ថបទទាក់ទង