កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦២៨នាក់ អ្នកជាសះស្បើយចំនួន ៤៨៦នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦២៨នាក់ អ្នកជាសះស្បើយចំនួន ៤៨៦នាក់ និងអ្នកស្លាប់ចំនួន ១៧នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១២១នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០៥,៣៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩៨,១៨៦នាក់ និងស្លាប់សរុបចំនួន ២,១៤០នាក់៕