ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយគ្មានស្តង់ដារទេ ប៉ុន្តែកីឡាមានស្តង់ដារពិតប្រាកដ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 75
សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយគ្មានស្តង់ដារទេ ប៉ុន្តែកីឡាមានស្តង់ដារពិតប្រាកដ សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយគ្មានស្តង់ដារទេ ប៉ុន្តែកីឡាមានស្តង់ដារពិតប្រាកដ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយគ្មានស្តង់ដារពិតប្រាកដទេ ប៉ុន្តែកីឡាមានស្តង់ដារពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាប្រកួតតែមួយ និងមានគោលដៅតែមួយគឺកសាងពិភពលោកមួយល្អប្រសើរ និងការចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម។

សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលត្រូវធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ច័យវិជ្ជមាននៃផលប្រយោជន៍កីឡា លើកទឹកចិត្តឱ្យយើងទាំងអស់គ្នា ខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីបុរេសកម្ម និងអន្តរសកម្មក្នុងការកសាងវិស័យកីឡាជាតិ នីមួយៗឱ្យផុលផុសនិងរីកចម្រើនជាលំដាប់៕

 

អត្ថបទទាក់ទង