កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៥៨៨នាក់ អ្នកជាសះស្បើយចំនួន ៦២៤នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៨៨នាក់ អ្នកជាសះស្បើយចំនួន ៦២៤នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១៦៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ៦ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨០ ៨១៣ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧៤ ០៤៥នាក់ និងស្លាប់សរុបចំនួន ១ ៥២៦នាក់៕