ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៥៤២នាក់ អ្នកជាសះស្បើយចំនួន ១១០៩នាក់ និងអ្នកស្លាប់ចំនួន​ ១៣នាក់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1542
    កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៥៤២នាក់ អ្នកជាសះស្បើយចំនួន ១១០៩នាក់ និងអ្នកស្លាប់ចំនួន​ ១៣នាក់កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៥៤២នាក់ អ្នកជាសះស្បើយចំនួន ១១០៩នាក់ និងអ្នកស្លាប់ចំនួន​ ១៣នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥៤២នាក់ អ្នកជាសះស្បើយចំនួន ១១០៩នាក់ និងអ្នកស្លាប់ចំនួន​ ១៣នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៣៧នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៨​​ ៩៦៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣២ ៩៦៧នាក់ និងស្លាប់សរុបចំនួន ៣៤៨នាក់៕

    អត្ថបទទាក់ទង