ខ្មែរប៉ុស្ដិ៍ Close

    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 995
    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ

    ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះគឺជារយៈពេល៤៥ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុន ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរ ប៉ុល ពត និងបក្ខពួក។

    កម្ពុជា និងវៀតណាមរួមគ្នាប្រារព្ធពិធីដ៏មហោឡារិក ដើម្បីអបអរសាទរ និងរំលឹកដល់ដំណើរតស៊ូដ៏អង់អាចក្លាហានក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជាកាលពី ៤៥ឆ្នាំមុននេះ។ ពិធីធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅព្រំដែនកម្ពុជា និងវៀតណាម តំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងសម្តេចតេជោ និងយុទ្ធមិត្ត បានឆ្លងទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រកាលពី ៤៥ឆ្នាំមុននោះ។

    ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

    1. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ ដល់នាយករដ្ឋមន្រ្តីវៀតណាម ដែលអនុញ្ញាតឲ្យសម្តេចបានទៅអ៊ុចធូប និងថ្លែងអំណរគុណពលរដ្ឋវៀតណាម ដែលបានជួយសម្តេចកាលពី៤៥ឆ្នាំមុន
    2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើខ្ញុំមិនធ្វើសកម្មភាព កាលពី៤៥ឆ្នាំមុន ប្រាកដណាស់ខ្ញុំពិតជាស្លាប់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានជម្រើស ចំនួន៤ កាលពី៤៥ឆ្នាំមុន ប៉ុន្តែទីបំផុត សម្តេចជ្រើសរើសជម្រើសទី២
    3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលទទួលបានជំនួយពីវៀតណាម កងទ័ពវៀតណាមច្រើនជាងកម្ពុជា ហើយកងទ័ពវៀតណាមជាអ្នកច្បាំង ជាមួយប៉ុលពត
    4. សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការចេញទៅវៀតណាម ដោយជ្រើសរើសត្រូវតែមនុស្ស៥នាក់ ដោយមិននាំកងទ័ពទាំងមូលទៅ
    5. សម្តេចតេជោ ហ៊ុន សែន ស្រក់ទឹកភ្នែកនៅពេលរំលឹកអំពីការតស៊ូចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយ
    6. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា រឿងដែលពិបាកបំផុត គឺការសរសេរសំបុត្រជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពី៤៥ឆ្នាំ ដោយសារតែមិនអាចបង្ហាញទីតាំងរបស់ខ្លួន
    7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មាន២០មិថុនា ១៩៧៧ ក៏គ្មាន១២ឧសភា និង២ធ្នូ ឆ្នាំ១៩៧៨ ដែរ
    8. សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចជាតួអង្គមួយ ដែលបានតភ្ជាប់នយោបាយសំខាន់ ៤៥ឆ្នាំមកនេះ និងជាអ្នកបង្កើតកងទ័ព មិនមែនត្រឹមតែជាមេទ័ពនោះទេ
    9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទង្វើរបស់វៀតណាម ដោយចូលមកជួយរំដោះប្រជាជនកម្ពុជា កាលពី៤៥ឆ្នាំមុន ជារឿងត្រឹមត្រូវ ដោយកាត់ក្តីដោយតុលាការកូនកាត់ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ
    10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះវៀតណាម បានទទួលបានយុត្តិធម៌ ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈជោគជ័យ នៃការកាត់ទោសខ្មែរក្រហម
    11. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វៀតណាមមិនមែនដកកងទ័ពចេញពីកម្ពុជា ក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ គឺវៀតណាមបានដកកងទ័ពទាំងស្រុង តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨៩ ម្ល៉េះ
    12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកនិយាយថា ដោយសារកិច្ចព្រមព្រៀងក្រុងប៉ារីសបានវៀតណាមដកទ័ព គឺជាការនិយាយខុសពីសភាពការណ៍ជាក់ស្តែង
    13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនាញការវៀតណាម ត្រូវបានដកចេញពីកម្ពុជា មុនដកកងទ័ពមួយឆ្នាំ ហើយវៀតណាមបានដកកងទ័ពចេញពីកម្ពុជា២ឆ្នាំមុន កិច្ចព្រមព្រៀងក្រុងប៉ារីស
    14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៤៥ឆ្នាំមកនេះ ស្ថានការណ៍បានផ្លាស់ប្តូរ ប៉ុន្តែតួអង្គ ហ៊ុន សែន មិនបានផ្លាស់ប្តូរទេ
    15. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើខ្មែរចង់កាត់ដីឱ្យវៀតណាម នោះមិនមែនខិតខំចរចាបោះបង្គោលព្រំដែន រយៈពេល៤៣ឆ្នាំមកនេះឡើយ
    16. សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ខ្ញុំគ្មានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាមសូម្បីមួយមីលីម៉ែត្រ ហើយក៏មិនចង់បានដីវៀតណាមសូម្បី១មីលីម៉ែត្រ សូមឱ្យតែដោះស្រាយត្រឹមត្រូវតាមផែនទីបារាំងទៅបានហើយ
    17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅរបស់សម្តេច គឺកែប្រែតំបន់ព្រំដែនកម្ពុជា-វៀតណាម ទៅជាតំបន់សន្តិភាព និងអភិវឌ្ឍ
    18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចុះហត្ថលេខា ដោយបង្កដីនៅ តំបន់ X16 ជាង១ពាន់ហិកតា ដើម្បីធ្វើជាតំបន់ពាណិជ្ជកម្ម
    19. សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបង្កលក្ខណៈងាយស្រួលដល់ ប្រជាជនកម្ពុជា និងវៀតណាម ចូលទស្សនាទៅវិញទៅមកតំបន់ប្រវត្តិសាស្រ្ត X16 ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន
    20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បាយមួយពេលដែលប្រជាជនវៀតណាម ឱ្យសម្តេចទទួលទាន ពេលចូលទៅវៀតណាមកាលពី៤៥ឆ្នាំមុន មានតម្លៃជាងអង្កររាប់ម៉ឺនតោន ដែលកម្ពុជាមានពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍរបស់កម្ពុជា ពេលនេះមិនមែនជាសមិទ្ធផលផ្តាច់មុខរបស់ សម្តេចនោះទេ
    21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងបានឈ្នះសង្គ្រាម ដែលតា, អាល់ហ្វា និងអូមីក្រុង ប៉ុន្តែមិនទាន់ឈ្នះទាំងស្រុងនូវសង្គ្រាមកូវីដ-១៩ នៅឡើយ
    22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីជាកម្ពុជាត្រូវចាក់ដល់ដូសទី២០ ក៏រាជរដ្ឋាភិបាល មិនយកប្រាក់ពីប្រជាជន សម្រាប់ការចាក់វ៉ាក់សាំងឡើយ
    23. សម្តេចតេជោ ហ៊ុន សែន ជូនពរចំណងមិត្តភាពកម្ពុជា-វៀតណាម ឋិតឋេរជាចីរកាល។  Fresh News

    អត្ថបទទាក់ទង