ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីជាមានការប៉ុនប៉ងផ្ដួលរំលំយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែឈររឹងមាំ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 35
សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីជាមានការប៉ុនប៉ងផ្ដួលរំលំយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែឈររឹងមាំ សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីជាមានការប៉ុនប៉ងផ្ដួលរំលំយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែឈររឹងមាំ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីត្រូវប្រឈមមុខនឹង ឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ឈរពីសំណាក់កម្លាំងអមិត្តដើម្បីផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា យ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែឈររឹងមាំជាមួយនឹងការគាំទ្រដ៏ធំធេងពីប្រជាជន ព្រមទាំងការជួយឧបត្ថម្ភពីប្រទេសជាមិត្តជិតឆ្ងាយ។ សម្តេចបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏គណបក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជាដ៏បរិសុទ្ធដែលស្មោះ ត្រង់នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ ដែលបានក្រោកឈរឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បី ប្រយុទ្ធផ្តួលរំលំរបបដ៏យង់ឃ្នងនេះរហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្រោយថ្ងៃជ័យជម្នះ៧មករា គណបក្សប្រជាជនកម្ពុជាបានជ្រោងទង់មហាសាមគ្គីជាតិ ដឹកនាំការស្តារ និងកសាងប្រទេសឡើងវិញដែលត្រូវចេញដំណើរពីចំណុចសូន្យ និងក្នុងស្ថានភាពដែលមានសន្តិភាពផង និងសង្គ្រាមផងថែមទៀត៕

អត្ថបទទាក់ទង