កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៤៣៨នាក់ អ្នកជាសះស្បើយចំនួន ៣៤៥នាក់ និងអ្នកស្លាប់ចំនួន ១១នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៣៨នាក់ អ្នកជាសះស្បើយចំនួន ៣៤៥នាក់ និងអ្នកស្លាប់ចំនួន ១១នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១១៥នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩២ ២០៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៨ ១១៩នាក់ និងស្លាប់សរុបចំនួន ១ ៨៨១នាក់៕