ខ្មែរប៉ុស្ដិ៍ Close

លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លាលែងពីតំណែងដោយសារជំងឺប្រចាំកាយ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 132
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លាលែងពីតំណែងដោយសារជំងឺប្រចាំកាយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លាលែងពីតំណែងដោយសារជំងឺប្រចាំកាយ

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង បន្ទាប់ពីលោកមានជំងឺប្រចាំកាយ។ ការដាក់ពាក្យនេះ បានធ្វើឡើង កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា អនុម័តយល់ព្រមតាមសំណើនៅព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ការសម្រេចយល់ព្រមលើសំណើលាឈប់ពីប្រធាន គ.ជ.ប របស់លោក ស៊ិក ប៊ុនហុក ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់ឱ្យដឹងថា លោក ស៊ិក ប៊ុនហុក បានដាក់ពាក្យលាឈប់ចំនួន៣ថ្ងៃមកហើយ បន្ទាប់ពីលោកមានជំងឺប្រចាំកាយ ដែលត្រូវសម្រាកព្យាបាលសុខភាព៕

លោក ឌឹម សុវណ្ណារុំ (ឆ្វេង), លោក ស៊ិក ប៊ុនហុក (កណ្ដាល), លោក ហង្ស ពុទ្ធា (ស្ដាំ)
លោក ឌឹម សុវណ្ណារុំ (ឆ្វេង), លោក ស៊ិក ប៊ុនហុក (កណ្ដាល), លោក ហង្ស ពុទ្ធា (ស្ដាំ)

 

អត្ថបទទាក់ទង