ខ្មែរប៉ុស្ដិ៍ Close

សាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងដល់សាធារណជនដែលចង់ចូលស្តាប់សវនាការ លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ត្រូវចុះឈ្មោះជាមុន

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 196
សាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងដល់សាធារណជនដែលចង់ចូលស្តាប់សវនាការ លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ត្រូវចុះឈ្មោះជាមុន សាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងដល់សាធារណជនដែលចង់ចូលស្តាប់សវនាការ លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ត្រូវចុះឈ្មោះជាមុន

សាធារណជនទាំងឡាយ ដែលចង់ចុះឈ្មោះចូលស្តាប់សវនាការជំនុំជម្រះលើសំណុំរឿង សន្ទិដ្ឋិភាពរបស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្ស សង្រ្គោះជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ត្រូវតែចុះឈ្មោះជាមុនសិន។ នេះបើតាមសេចក្តីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ ចេញផ្សាយថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។

សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា នៅក្នុងសវនាការនោះអាចទទួលមនុស្សប្រមាណ៣០នាក់ប៉ុណ្ណោះ។

សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ សវនានេះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សារ និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។

សេចក្តីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ មានដូចខាងក្រោម៖

អត្ថបទទាក់ទង