ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណេះសំណាល ជាមួយកម្មករ និយោជិត ជិត ២ ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 38
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណេះសំណាល ជាមួយកម្មករ និយោជិត ជិត ២ ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណេះសំណាល ជាមួយកម្មករ និយោជិត ជិត ២ ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ

នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត​សរុបចំនួន ១៩,០០០ នាក់​ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ។

កម្មករ និយោជិតទាំងអស់នេះ មកពីរោង​ចក្រ ម៉ាវ៉ល ហ្កាមិន (Mar​vel Garment) មានកម្មករ និយោជិត ១៦,០០០នាក់, រោងចក្រ រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករ និយោជិតចំនួន ១,៥០០នាក់ និងរោងចក្រ ដាគ្វានថេកស្ថាយ ខេមបូឌា (DAQIAN TEXTILE CAMBODIA) មានកម្មករ និយោ​ជិតចំនួន ១,៥០០នាក់។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន អំពាវនាវស្វាមីរបស់កម្មការិនីម្នាក់ ដែលគ្រោងរៀបការភរិយាថ្មី ឱ្យវិលត្រឡប់មករកភរិយាវិញ។
  2. សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតនាពេលនេះ គឺជាជំនួបជុំទី២របស់សម្តេច។
  3. សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចគ្រោងជួបកម្មករ និយោជិតតាំងពីឆ្នាំ២០២០ តែដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ទើបខកខាន។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើឆ្លងកូវីដ១៩ ព្រោះការស្និទ្ធស្នាលជាមួយកម្មករ និយោជិត គឺជាតម្លៃសមនឹងលះបង់។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះកម្ពុជា ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១លានដូស ជូនទៅប្រទេសមីយ៉ាន់ម៉ា។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេមិនអាចកែប្រែអតីតកាលបានទេ តែអតីតកាលអាចយកធ្វើមូលដ្ឋានប្រៀបធៀបបច្ចុប្បន្នកាល និងតម្រង់ទិសសម្រាប់អនាគតកាល។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ៩០ជាង កម្ពុជាមានកម្មករ និយោជិតជាង ៨ម៉ឺននាក់។ តែបច្ចុប្បន្នកម្ពុជា មានកម្មករនិយោជិតសរុប ៨១ម៉ឺននាក់។ សម្តេចតេជោ ចាត់ទុកការវិវឌ្ឍន៍ដ៏ល្អនេះ ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ នាំទំនុកចិត្តសម្រាប់អ្នកវិនិយោគ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីផ្តល់ប្រាក់ជូនកម្មការិនីចាប់ពីពេល​មាន​ផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ អនុវត្តន៍ចាប់ពីខែសីហា តទៅ ដោយក្នុងម្នាក់ទទួលបាន ១លាន ៥សែន ២ម៉ឺនរៀល។
  9. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ដើម្បីធានាឱ្យមាតា និងកូនមានសុខភាពល្អ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលការណ៍ថ្មី នឹងធ្វើឱ្យរដ្ឋត្រូវចំណាយប្រមាណ ១៣លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ថា ការបន្ថែមនេះ មិនធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំនោះទេ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះជួបកម្មករ និយោជិត មិនមែនជិះសេះមើលផ្កាទេ គឺចុះដើម្បីបានដឹងពីសុខទុក្ខ និងស្ថានភាពការងាររបស់កម្មករ និយោជិត។
  12. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃឈ្នួលផ្ទះ។
  13. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ និយោជិត ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព។
  14. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ថៅកែ និងកម្មករ និយោជិតតាមរោងចក្រនានា រួមគ្នាថែរក្សាភាពសុខដុម។
  15. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យថៅកែរោងចក្រនានា យកចិត្តទុកដាក់បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពរបស់កម្មករ និយោជិត។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឱ្យប្រឹងប្រែងដោះស្រាយទំនាស់នៅតាមរោងចក្រឱ្យបានលឿន កុំចិញ្ចឹមទំនាស់។
  17. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្មករ និយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។
  18. សម្តេចតេជោ ហ៊ុន សែន យល់ថា ការធ្វើឱ្យបាត់ឯកសាររបស់បក្សភ្លើងទៀន ហើយខកខានចូលរួមបោះឆ្នោត ជាឧបាយកលរបស់ថ្នាក់ដឹកនាំបក្សភ្លើងទៀន ដើម្បីឱ្យបរទេសដាក់សម្ពាធលើកម្ពុជា។

អត្ថបទទាក់ទង