ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់ដំបូន្មានដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូណេស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 34
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់ដំបូន្មានដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូណេស៊ី ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់ដំបូន្មានដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនចេញទៅប្រកួតនៅឥណ្ឌូណេស៊ី

នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចធ្វើជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គឺជាការរួមចំណែកលើកទឹកចិត្តសម្រាប់ការខិតខំរបស់ជនពិការ មិនមែនគ្រាន់តែជាប្រធានសម្រាប់ការប្រកួតនោះទេ។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកទឹកចិត្តចំពោះជនមានពិការរភាព គឺជារឿងចាំបាច់។
  3. សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរំពឹងថា កីឡាករ កីឡាការិនីជាជនពិការរបស់កម្ពុជា នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតនៅប្រទេសឥណ្ឌូណេស៊ី។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរតែអរគុណប្រទេសឥណ្ឌូណេស៊ី ដែលព្រមទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីវៀតណាម សុំពន្យារពេលព្រោះវិបត្តិកូវីដ-១៩។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាកម្ពុជា ដែលដណ្តើមបានមេដាយទ្វេដងពីការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ឬមិនបាន មិនសំខាន់នោះទេ តែអ្វីដែលសំខាន់នោះ គឺការគោរពលក្ខខន្ធនៃការគោរពច្បាប់ការប្រកួត ដោយមិនប្រើសារធាតុញៀនផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសទាំងមូលរបស់កម្ពុជា។
  7. សម្តេចតេជោ ហ៊ុន សែន សម្រេចចាត់ចែងផ្តល់ជើងហោះហើរពិសេសដឹកប្រតិភូកីឡាប៉ារ៉ាហ្គេមរបស់កម្ពុជា ទៅចូលរួមប្រកួតនៅប្រទេសឥណ្ឌូណេស៊ី។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានក្លាយទៅជាឧបសគ្គក្នុងការសម្រេចនយោបាយប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍។
  9. សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យបង្ហាញលេខគណនីមូលនិធិបោសសំអាតមីន ជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួម។
  10. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «របបប្រធាន» មិនតម្រូវឱ្យមានការបោះឆ្នោត ឬឯកភាពពីមតិផ្សេងៗនោះទេ។
  11. សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យអ្នកប្រើប្រាស់រថយន្តចង្កូតស្តាំ ចូលទៅបង់ពន្ធ តែមិនបាច់ដូរចង្កូតនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតនេះសម្រាប់តែរថយន្តកំពុងមានវត្តមាននៅកម្ពុជាត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ តែរថយន្តនាំចូលថ្មី មិនឱ្យបង់ពន្ធនោះទេ គឺចាប់យកតែម្តង។
  12. សម្តេចតេជោ ហ៊ុន សែន អំពាវនាវសុំកុំឱ្យមានការនាំរថយន្តចង្កូតស្តាំចូលមកប្រទេសកម្ពុជាបន្តទៀត។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រលកនៃការឆ្លងជំងឺកូវីដ-១៩ បានកម្រើកឡើងវិញ ដែលទាមទារឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារឡើងវិញ។
  14. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណក្រុមហ៊ុនស្កាយអង្គរ ដែលបានជួយដឹកកីឡាករ កីឡាការិនីទៅប្រកួតនៅឥណ្ឌូណេស៊ី។
  15. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកីឡាករទៅចាក់ដូសទី៤ និងទី៥ មុនចេញទៅប្រកួតនៅឥណ្ឌូណេស៊ី បើសិនដល់ពេលវេលាកំណត់។
  16. សម្តេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភដល់អាស៊ាននូវម៉ាស់ធម្មតា ២លាន ម៉ាស N95 ចំនួន ២០ម៉ឺន ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវត្តិ ៣០០គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន១០០គ្រឿង និងថវិកា ១លានដុល្លារ។
  17. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមសន្សំសំចៃថាមពលអគ្គិសនី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិនិយោគលើថាមពលអគ្គិសនីឈានចូលដល់ការខាតបង់ តែរាជរដ្ឋាភិបាលមិនបានដំឡើងថ្លៃទេ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគ្គសិនីកម្ពុជាខាតបង់ថវិកាប្រមាណ ១០០លានដុល្លារ នៅឆ្នាំ២០២២នេះ បណ្តាលមកពីវិបត្តិសង្គ្រាម និងការដាក់ទណ្ឌកម្ម។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរមានការពិចារណាលើនយោបាយ នៃការដាក់ទណ្ឌកម្ម។
  20. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការខាតបង់ការវិនិយោគលើថាមពលអគ្គិសនី ដោយសារតែការឡើងថ្លៃតម្លៃប្រេងឥន្ធនៈ។
  21. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចចង់បញ្ចប់បញ្ហាមីននៅកម្ពុជា ត្រឹមឆ្នាំ២០២៥ ដោយប្រើចលនាជាតិផ្ទាល់។
  22. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបោសសំអាតមីន ផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋ លុបបំបាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋចំពោះគ្រាប់មីន។
  23. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការខាតបង់ការវិនិយោគលើថាមពលអគ្គិសនី ដោយសារតែការឡើងថ្លៃតម្លៃប្រេងឥន្ធនៈ។
  24. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចចង់បញ្ចប់បញ្ហាមីននៅកម្ពុជា ត្រឹមឆ្នាំ២០២៥ ដោយប្រើចលនាជាតិផ្ទាល់។
  25. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបោសសំអាតមីន ផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋ លុបបំបាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋចំពោះគ្រាប់មីន។
  26. សម្តេចតេជោ ហ៊ុន សែន អង្វរដល់នារីខ្មែរលេង Tik Tok ឱ្យរក្សាភាពថ្លៃថ្នូររបស់ខ្មែរ
  27. សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភដល់កីឡាករ កីឡាការិនី និងប្រតិភូម្នាក់ៗ ៥០០ដុល្លារ។

Fresh News

អត្ថបទទាក់ទង