ទស្សនៈមិត្តអ្នកអាន៖ «តើសម្តីដ៏ស្មោកគ្រោគ គួរឲ្យខ្ពើមរអើមរបស់ លី សុធារ៉ាយុត្តិ ឆ្លុះបញ្ចាំងពីអ្វីខ្លះ?»
លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ត្រូវបានបណ្តាហ្វេសប៊ុក និងផេក ក៏ដូចជាប្រព័ន្ធអនឡាញទម្លាយតៗគ្នា នូវសំឡេងជាសាធារណៈយ៉ាងព្រោងព្រាត អំពីទំនាក់ទំនងស្នេហាដ៏គួរឲ្យស្អប់ខ្ពើម ហើយ ដែលសង្គមខ្មែរពិតជាមិនអាចទទួលយកបាន។
ម្យ៉ាង លី សុធារ៉ាយុត្តិ មានទំនាក់ទំនងជាមួយស្រីជាច្រើន ជាពិសេសគឺការលួចសាហាយស្មន់ជាមួយប្រពន្ធគេ ដែលជាស្នេហាដ៏ស្មោកគ្រោកបំផុតនៅក្នុងសង្គមមនុស្សជាតិ ជាពិសេសគឺសំរាប់សង្គមខ្មែរតែម្តង។ ម្យ៉ាងទៀត ពាក្យសម្តីដែល លី សុធារ៉ាយុត្តិ បាននិយាយចេញមក គឺជាពាក្យអសុរោះដ៏សែនអាក្រក់ជាទីបំផុត រកអ្វីមកប្រៀបមិនបាន។
នៅក្នុងសង្គមខ្មែរយើង ពាក្យសម្តីបែបនេះត្រូវបានគេចាត់ទុកជាសម្តីរបស់មនុស្សពាល មនុស្សដែលជាទាសករនៃកាមគុណដ៏ក្រាស់ឃ្មឹក រហូតលែងចេះអៀនខ្មាស។ នៅក្នុងប្រទេសកម្ពុជាយើងពិតជាមានអ្នកនយោបាយមួយចំនួនដែលមហាជនធ្លាប់បានដឹងឮហើយ ដែលមានចរិតបែប លី សុធារ៉ាយុត្តិ នេះ។
នៅចំពោះមុខសាធារណជន ពួកគេសម្តែងជាអ្នកស្នេហាជាតិ ជាមនុស្សមានសីលធម៌ និងស្រឡាញ់យុត្តិធម៌ ប៉ុន្តែតាមការពិតពួកគេជាមនុស្សដ៏គួរឲ្យស្អប់ខ្ពើមបំផុត ពីព្រោះទោះជាអំពើថោកទាបយ៉ាងណាក៏ពួកគេ នៅតែហ៊ានប្រព្រឹត្ត និងហ៊ានហារមាត់និយាយដោយឥតមានគុណធម៌ជាមនុស្ស សូម្បីតែបន្តិច។ តើនេះឬជាធនធានមនុស្សរបស់បក្សប្រឆាំង? តើបែបនេះឬជាមនុស្សដែលអោយប្រជាពលរដ្ឋត្រូវជ្រើសរើសឲ្យធ្វើជាតំណាងរបស់ខ្លួន? តើមនុស្សធុននេះឬ ដែលមកអួតក្តែងៗនៅចំពោះមុខប្រជាពលរដ្ឋខ្មែរដើម្បីសុំសន្លឹកឆ្នោត?
ពេលស្តាប់សម្តីរបស់ លី សុធារ៉ាយុត្តិ គេអាចវិភាគបានដូចតទៅ៖
- គេអាចស្មានដឹងថាតើអ្នកណាជាអ្នកទម្លាយសំឡេងនេះ ពោលគឺទំនងជាគ្មានអ្នកណាក្រៅតែពីដៃគូពាក់ព័ន្ធនឹងរឿងសាហាយស្មន់ដ៏គួរឲ្យស្អប់ខ្ពើមនេះឡើយ។ តើស្ត្រីខ្មែររូបណាដែលអាចទទួលយកមនុស្សដែលប្រើសម្តីបែបនេះជាប្តីរបស់ខ្លួន? ដូច្នេះតើអាចជាស្ត្រីរូបនោះទេ ដែលជាអ្នកទម្លាយខ្សែអាត់នេះដោយសារតែការឈឺចាប់នឹងពាក្យសម្តីអសុរោះ ខ្វះសីលធម៌របស់ លី សុធារ៉ាយុត្តិ?
- ការមានដៃគូក្រៅផ្ទះប្រហែលជាមិនមែនជារឿងចម្លែកអ្វីនោះទេ ប៉ុន្តែមនុស្សប្រុសដែលមានសាហាយជាមួយប្រពន្ធគេ គឺជារឿងដែលសង្គមស្អប់ខ្ពើមបំផុត ជាពិសេសរឿងនេះកាន់តែគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យស្អប់ខ្ពើមកាន់តែខ្លាំង ប្រសិនបើអ្នកប្រព្រឹត្តនោះជាមន្ត្រី ឬជាអ្នកនយោបាយ ពីព្រោះអ្នកទាំងនោះត្រូវដើរតួនាទីជាគំរូដល់ពលរដ្ឋដទៃ។ ដូច្នេះ ប្រសិនបើអ្នកដែលស្រែកក្តែងៗឲ្យពលរដ្ឋគាំទ្រ បែរជានៅក្រោយឆាកប្រព្រឹត្តអំពើមិនគួរគប្បីបែបនេះ គឺជារឿងដែលមហាជនពិតជាមិនអាចទទួលយកបានឡើយ។
- ពាក្យចាស់បុរាណពោលថា «សម្តីសជាតិ មារយាទសត្រកូល» ។ ក្នុងន័យនេះ នៅពេលឮពាក្យសម្តី លី សុធារ៉ាយុត្តិ និយាយជាមួយបណ្តាស្រីៗ ដែលជាសាហាយរបស់ខ្លួន គេអាចយល់បានអំពីសណ្ដានរបស់បុគ្គលនេះថាជាចំពូកមនុស្សបែបណា? ជាធម្មតា មនុស្សដែលមានសុជីវធម៌ថ្លៃថ្នូរ គេមិនអាចហារមាត់និយាយពាក្យចេញបែបនេះបាននោះឡើយ។ ក្រោយបានឮពាក្យសម្តីបែបនេះ ប្រាកដណាស់ថា បុគ្គលនេះមិនអាចទទួលតំណែងខ្ពង់ខ្ពស់ណាមួយបានឡើយ ទោះជាក្នុងគណបក្សនយោបាយណាមួយក៏ដោយ។
- សម្តី លី សុធារ៉ាយុត្តិ ពិតជាបានឆ្លុះបញ្ចាំងថា បុគ្គលនេះជាមនុស្សដែលមាក់ងាយស្ត្រីភេទយ៉ាងខ្លាំង ពោលគឺជាចំពូកមនុស្សដែលចាត់ទុកស្ត្រីគ្រាន់តែជាទាសករផ្លូវភេទ ដើម្បីបំពេញចំណង់តណ្ហារបស់ខ្លួនតែប៉ុណ្ណោះ។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺខ្លួនគេបានចាត់ទុកស្ត្រីជាទាសករដែលអាចបញ្ជាឲ្យធ្វើអ្វីក៏បាន រាប់ទាំងការបញ្ជាឲ្យថតកេរ្តិ៍ខ្មាសបង្ហាញខ្លួនទៀតផង។
- ចុងក្រោយនេះ មានជនខិលខូចជាច្រើនដែលបោកបញ្ឆោតស្ត្រីឲ្យថតកេរ្តិ៍ខ្មាសបង្ហាញដល់ខ្លួន ជាថ្នូរនឹងពាក្យសន្យាថានឹងស្រឡាញ់នាងជាគូអនាគត។ មានស្ត្រីខ្មែរមិនតិចទេ ដែលរងគ្រោះដោយសារតែមធ្យោបាយបោកប្រាស់បែបនេះ។ ដូច្នេះ សួរថា តើ លី សុធារ៉ាយុត្តិ អាចស្ថិតក្នុងបណ្តាញក្រុមជនទុច្ចរិតទាំងនោះដែរឬទេ?
- មនុស្សប្រុសដែលហ៊ាននិយាយពាក្យអសុរោះបែបនេះចេញមកបាន គឺជាប្រភេទមនុស្សដែលអាចប្រើហិង្សាលើស្ត្រីបានគ្រប់ពេល ពីព្រោះហិង្សាពាក្យសម្តី សបញ្ជាក់ពីហិង្សាលើរូបកាយដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។
ហេតុផលទាំងប៉ុន្មានខាងលើនេះ គឺជាទឡ្ហីករណ៍គ្រប់គ្រាន់ពេកដែលបញ្ជាក់ថា មនុស្សប្រភេទ លី សុធារ៉ាយុត្តិ នេះ មិនត្រឹមតែមិនសក្តិសមកាន់តំណែងជាអគ្គលេខាធិការគណបក្សនយោបាយមួយឡើយ ប៉ុន្តែសមត្ថកិច្ចគួរតែពិចារណាក្នុងការកំណត់បុគ្គលនេះជាមុខសញ្ញាមួយថែមទៀត ព្រោះក្រែងមានជាប់ពាក់ព័ន្ធនឹងបណ្តាញជនសង្គមងងឹតដែរឬទេ?
មនុស្សបែបនេះ ទោះជាបក្សណាឬស្ថាប័នណា ក៏គេមិនអាចទុកមនុស្សប្រភេទនេះឲ្យនៅកាន់តំណែងសំខាន់តទៅទៀតដែរពីព្រោះវាប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គណបក្ស ឬស្ថាប័ននោះយ៉ាងខ្លាំង។ ដូច្នេះ ប្រសិនបើគណបក្សភ្លើងទៀនបន្តទុក លី សុធារ៉ាយុត្តិ ឱ្យនៅបន្តកាន់តំណែងអគ្គលេខាធិការបក្សតទៅទៀត នោះវាពិតជាបង្ហាញឲ្យឃើញថា មនុស្សនៅក្នុងបក្សនេះមានសន្តានមិនខុសគ្នាឡើយ។ តើប្រជាពលរដ្ឋខ្មែរគួរជ្រើសរើសមនុស្សប្រភេទនេះជាតំណាងរបស់ខ្លួនបានដែរឬទេ?
ចម្លើយ គឺប្រាកដជាមិនបានសោះឡើយ៕
ដោយ : អតីតប្រធានអង្គការក្រៅរដ្ឋាភិបាលដើម្បីសិទ្ធិនារីនិងកុមារ
ខាងក្រោមជាសំឡេងបែកធ្លាយដែលបានចែកចាយព្រោងព្រាតនៅលើបណ្ដាញសង្គម៖