កូវីដ-១៩ ៖ ៦៤០នាក់ជាសះស្បើយ ៤៨៨ឆ្លងថ្មី និងស្លាប់ ២នាក់គិតត្រឹមព្រឹកថ្ងៃទី ២១ ខែឧសភានេះ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៤៨៨នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន ៦៤០នាក់ និងអ្នកស្លាប់ចំនួន ២នាក់។
ក្នុងចំណោមអ្នកដែលបានរកឃើញឆ្លងថ្មីទាំងនោះ មាន ១៥នាក់ជាករណីនាំចូល និងក្រៅពីនោះគឺជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៤ ៦៤៥នាក់, អ្នកជាសះស្បើយចំនួន ១៧ ១៦៤នាក់ និងអ្នកស្លាប់ចំនួន ១៦៧នាក់៕