ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៩៩នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៤៩០នាក់ និងអ្នកស្លាប់ចំនួន​ ២៣នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 47
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៩៩នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៤៩០នាក់ និងអ្នកស្លាប់ចំនួន​ ២៣នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៩៩នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៤៩០នាក់ និងអ្នកស្លាប់ចំនួន​ ២៣នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៩៩នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៤៩០នាក់ និងអ្នកស្លាប់ចំនួន​ ២៣នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៤៤នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៣,២៥៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១០៤,៤០៨នាក់ និងស្លាប់សរុបចំនួន ២,៣៨៣នាក់៕

អត្ថបទទាក់ទង