ខ្មែរប៉ុស្ដិ៍ Close

ក្រោយពីគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងមិនបានសម្រេច ឥណ្ឌាបានបង្កើតមហិចតាថ្មីមួយដោយការសាងសង់ភូមិគ្រឹះសាសនាមួយដ៏ធំជាងគេនៅលើលោក

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 66
ក្រោយពីគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងមិនបានសម្រេច ឥណ្ឌាបានបង្កើតមហិចតាថ្មីមួយដោយការសាងសង់ភូមិគ្រឹះសាសនាមួយដ៏ធំជាងគេនៅលើលោក ក្រោយពីគម្រោងសាងសង់ប្រាសាទអង្គរវត្តចម្លងមិនបានសម្រេច ឥណ្ឌាបានបង្កើតមហិចតាថ្មីមួយដោយការសាងសង់ភូមិគ្រឹះសាសនាមួយដ៏ធំជាងគេនៅលើលោក

បន្ទាប់ពីទទួលបានការបដិសេធពីកម្ពុជា មិនឲ្យសាងសង់អង្គរវត្តចម្លង ប្រទេសឥណ្ឌា បានបង្កើតមហិចតាថ្មីមួយដោយ ការសាងសង់ភូមិគ្រឹះសាសនា មួយដ៏ធំជាងគេ នៅលើ លោក ហើយក៏ដើម្បីបង្កើនភាពស្រស់ស្អាតក៏ដូចជាមទោនភាពថ្មីនៅលើដែនដីឥណ្ឌាផងដែរ។

សំណង់​ប្រាសាទ​បែប​សាសនា​ខ្ពស់​ជាង​គេ​បំផុត​​លើ​លោក​ជា​ថ្មី​​ នឹង​​បង្ហាញ​​ខ្លួន​​នៅ​ប៉ុន្មាន​ឆ្នាំ​​ខាង​មុខ​​​ហើយ ​ដោយ​បច្ចុប្បន្ន​​កំពុង​ស្ថិត​​ក្រោម​ការ​សាងសង់​។

ប្រាសាទ​​សាសនា​ហិណ្ឌូ​នេះ ​នឹង​មាន​កម្ពស់ ​​៧០០​ហ្វីត ឬ​ ២១៣​ម៉ែត្រ ស្ថិត​​នៅ​រដ្ឋ​ Uttar Pradesh ​ប្រទេស​​ឥណ្ឌា។

ការ​រចនា​ម៉ូត​​ធ្វើ​​ដោយ​​ក្រុម​​ហ៊ុន​​ឥណ្ឌា​ Indian Firm InGenious Studio ដោយ​ដាក់​ឈ្មោះ​ថា​ ​ប្រាសាទ​​ Vrindavan Chandrodaya Mandirដែល​នឹង​វ៉ា​ដាច់​វិហារ​​​គ្រិស្ដ Ulm Minster ​​របស់​អាល្លឺម៉ង់​ (កម្ពស់​ ៥៣០​ហ្វីត)។ បើ​​និយាយ​​ពី​គ្រឹះ​​ប្រាសាទ ​មាន​ជម្រៅ​៥៤​ម៉ែត្រ​​ទៅ​ក្រោម និង​បង្គោល ៥១១​ជួរ។​

ប្រាសាទដែល​​​មាន​សមត្ថភាព​ទប់​ទល់​​​រញ្ជួយ​ដី​នេះ នឹង​​មាន​កម្ពស់​ ​៧០​ជាន់ ​បំពាក់​​ទៅ​ដោយ​​​គ្រឿង​បរិក្ខារ​បែប​​វប្បធម៌ ​និង​​សាសនា​​​ចម្រុះ​គ្នា ព្រម​ទាំង​មាន​​សួន​កម្សាន្ត ​កន្លែង​​ចត​​រថយន្ត ​កន្លែង​មើល​​ការ​បង្កើត​​គំនូរ​​ជីវចល ​ភ្លើង​​ពណ៌ ​កន្លែង​​បង្ហាញ​ Show ជា​ច្រើន​ប្រភេទ​ទៀត។

ប្រាសាទ​ Vrindavan Chandrodaya Mandir​​ សង់​ឡើង​សម្រាប់​​ឧទ្ទិស​ដល់​ព្រះ​​​នៃ​សាសនា​ហិណ្ឌូ Sri Krishna​ ដែល​ក្នុង​គម្ពីរ​​បញ្ជាក់​​​ថា​​ព្រះ​អង្គ​ប្រសូត​​​​ឡើង​​នៅ​បរិវេណ​​​​​​​នេះ​។

មួយ​វិញ​ទៀត ​នៅ​​ជុំវិញ​​​ប្រាសាទ​ឆ្ងាយ​បន្តិច​ ​គេ​សង់​​អគារ​លំនៅឋាន​ជា​ច្រើន​​​សម្រាប់​​លក់​ ឯ​ទឹក​ប្រាក់​​​​​​​សម្រាប់​សាងសង់​ប្រភព​​មិន​បាន​បញ្ជាក់​​ថា​​នឹង​ចំណាយ​អស់​ប៉ុន្មាន​នោះ​ទេ។

ប្រភពពី៖ Houn Bonthorn

 

អត្ថបទទាក់ទង