ខ្មែរប៉ុស្ដិ៍ Close

    សម្ដេចតេជោ ហ៊ុន សែន ៖ វ៉ាក់សាំង ៥០ម៉ឺនដូសនឹងមកដល់នៅថ្ងៃទី ១១ និង ៥០ម៉ឺនដូសទៀតនឹងមកដល់នៅថ្ងៃទី ១៥ ខែឧសភានេះ (សម្លេង)

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1670
    សម្ដេចតេជោ ហ៊ុន សែន ៖ វ៉ាក់សាំង ៥០ម៉ឺនដូសនឹងមកដល់នៅថ្ងៃទី ១១ និង ៥០ម៉ឺនដូសទៀតនឹងមកដល់នៅថ្ងៃទី ១៥ ខែឧសភានេះ (សម្លេង)សម្ដេចតេជោ ហ៊ុន សែន ៖ វ៉ាក់សាំង ៥០ម៉ឺនដូសនឹងមកដល់នៅថ្ងៃទី ១១ និង ៥០ម៉ឺនដូសទៀតនឹងមកដល់នៅថ្ងៃទី ១៥ ខែឧសភានេះ (សម្លេង)

    នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារជាសម្លេងមួយ កោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ដែលកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហម។

    ក្នុងនោះដែរ សម្ដេច បានស្នើឱ្យគណកម្មការបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនប្រជាជនទាំងអស់ក្នុងតំបន់ក្រហមនោះ ជាពិសេសគឺជនពិការ ជនចាស់ជរា និងព្រះសង្ឃ ដោយកុំឱ្យមានការបារម្ភនិងបញ្ហាខ្វះវ៉ាក់សាំង ព្រោះវ៉ាក់សាំងចំនួន ១លានដូសនឹងមកដល់ជាបន្តបន្ទាប់នៅក្នុងខែនេះហើយ។

    បើតាមប្រសាសន៍របស់សម្ដេចតេជោ វ៉ាក់សាំងចំនួន ៥០ម៉ឺនដូសនឹងមកដល់នៅថ្ងៃទី ១១ និង ៥០ម៉ឺនដូសទៀតនឹងមកដល់នៅថ្ងៃទី ១៥ ខែឧសភានេះ។

    សូមស្ដាប់ប្រសាសន៍ណែនាំទាំងស្រុងរបស់សម្ដេចតេជោ ដូចខាងក្រោម៖

    អត្ថបទទាក់ទង