ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 51

នៅព្រឹកថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តចុះជួបកម្មករជិត ២ម៉ឺន​នាក់​ទៀត។ ជំនួបជាមួយកម្មករ និយោជិតជាលើកទី៥ក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ធ្វើឡើងនៅក្នុង​ទឹក​ដី​ភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសំណេះសំណាលប្រមាណជិត២ម៉ោង, ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  1. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹកនេះសម្តេចមានសេចក្តីសោមនស្សរីករាយ បានជួបកម្មករ កម្មការិនី។
  2. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនបោះបង់ប្រជាពលរដ្ឋ កម្មករ កម្មការិនីនោះឡើយ។
  3. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនបោះបង់ឡើយនយោបាយជួយដល់ប្រជាពលរដ្ឋ។
  4. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ឈរលើនយោបាយ «ចែកគ្នារស់ ជួយគ្នារស់»។
  5. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ឈ្នួលរបស់កម្មករ និយោជិតមិនគ្រប់គ្រាន់ទេ តែរាជរដ្ឋាភិបាលប្តេជ្ញាចិត្តដំឡើងជូនកម្មករ និយោជិតរាល់ឆ្នាំ។
  6. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ឈ្នួលនៅកម្ពុជាខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ហើយឆ្នាំ២០២៤ អត់មានដំឡើងប្រាក់ឈ្នួលនោះទេ។
  7. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជារឿងមួយដ៏ល្អសម្រាប់កម្មករ កម្មការិនីនៅកម្ពុជា ដែលប្រាក់ឈ្នួលខ្ពស់ជាងប្រទេសមួយចំនួនហើយ ទទួលបានការដំឡើងនៅឆ្នាំ២០២៤ថែមទៀត។
  8. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្លៃពលកម្មខ្ពស់ អាចជារនាំងទាក់ទាញអ្នកវិនិយោគថ្មីមកកម្ពុជា។
  9. សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណកម្មករ និយោជិត ដែលបានគាំទ្រការដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៤។
  10. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ឧបត្ថម្ភរបស់នាយករដ្ឋមន្ត្រី២ដុល្លារ គឺជាការជំរុញឱ្យភាគីថៅកែទទួលយក។
  11. សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវម្ចាស់ផ្ទះ ម្ចាស់បន្ទប់កុំដំឡើងថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់នៅឆ្នាំ២០២៤។
  12. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលសុខចិត្តចេញខាតថ្លៃអគ្គិសនីរាប់លានដុល្លារក្នុងមួយខែ ដើម្បីសម្រាលបន្ទុកចំណាយរបស់កម្មករ និយោជិត។
  13. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងពេលទស្សនកិច្ចនៅអាមេរិក សម្តេចជួបអ្នកធ្វើធុរកិច្ចរបស់អាមេរិកចំនួន៥៨ក្រុមហ៊ុន។
  14. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាពេលខាងមុខនឹងមានក្រុមហ៊ុនអាមេរិកជាច្រើន មកសិក្សាពីការវិនិយោគនៅកម្ពុជា។
  15. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលជាង៤០ថ្ងៃ រាជរដ្ឋាភិបាល បានធ្វើការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ។
  16. សម្តេចធិបតី ហ៊ុន ម៉ាណែត ហួសចិត្តរឿងក្រុមប្រឆាំងចោទ កន្និដ្ឋា ថាលក់ក្បាល ក្រោយបកស្រាយរឿងពន្ធ។
  17. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមវិទ្យុប្រឆាំងក្រៅស្រុក ប្រឹងប្រែងផ្សព្វផ្សាយញុះញង់ឱ្យពលរដ្ឋស្អប់រាជរដ្ឋាភិបាល
  18. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពន្ធនៅកម្ពុជា ដែលរាជរដ្ឋាភិបាលយកមានចំនួន១៣មុខ។
  19. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងបញ្ហារបស់ប្រជាពលរដ្ឋសម្តេចត្រូវយកចិត្តទុកដាក់ទាំងអស់។ តែរឿងបញ្ហារបស់ប្រជាពលរដ្ឋ គឺសម្តេចត្រូវនិយាយ ដោយឡែករឿងពន្ធផ្តើមចេញពីសម្ភាសន៍របស់លោក គង់ វិបុល គឺសម្តេចឱ្យសាមីស្ថាប័នជាអ្នកបកស្រាយ។
  20. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចតាមដានរាល់បញ្ហារបស់ប្រជាពលរដ្ឋ តែសម្តេចរុញឱ្យអាជ្ញាធរពាក់ព័ន្ធជាអ្នកពិនិត្យ និងដោះស្រាយ។ តើចាំបាច់ត្រូវឱ្យនាយករដ្ឋមន្ត្រីចេញមុខដោះស្រាយគ្រប់រឿងឬ?
  21. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការខ្លះសម្តេចដោះស្រាយផ្ទាល់ រីឯកិច្ចការខ្លះទៀត គឺសម្តេចឱ្យក្រសួងស្ថាប័នចេញមកដោះស្រាយ។
  22. សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា តើចង់ឱ្យនាយករដ្ឋមន្ត្រីធ្វើជាអ្នកនាំពាក្យឱ្យក្រសួងស្ថាប័នរដ្ឋឬ?
  23. សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ពេលជួបនាយករដ្ឋមន្ត្រីថៃ សម្តេចស្នើឱ្យក្រសួងវប្បធម៌ប្រទេស​ទាំង​ពីរ ដោះស្រាយផ្សព្វផ្សាយរឿងសង់ប្រាសាទនៅថៃ។
  24. ឆ្លើយតបនឹងគេប្រៀបធៀបជាមួយរាជរដ្ឋាភិបាលថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនមានលុយច្រើនទេ តែមិនឱ្យប្រជាពលរដ្ឋដាច់បាយនោះទេ។
  25. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណាយប្រមាណ ១២០០លានដុល្លារ សម្រាប់ឧបត្ថម្ភប្រជាពលរដ្ឋជួបវិបត្តិជំងឺកូវីដ-១៩ និងបងញ្ហាអតិផរណា។
  26. សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលសិក្សាពង្រីកសេវាផ្តល់ការគាំពារផ្នែកសុខភាពដល់ពលរដ្ឋប្រមាណ ៩លាននាក់ ចំណាយរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងនោះរាជរដ្ឋាភិបាលចំណាយ ១០០លានដុល្លារសម្រាប់វិស័យកសិកម្ម។
  27. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចណែនាំទៅអភិបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីទាក់ទាញអ្នកទេសចរណ៍ទៅសៀមរាប។
  28. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងបញ្ហាជីវភាព និងការប្រឈមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ត្រូវបានសម្តេចគិតគូរតាំងពីដើមទី។
  29. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយធុរជន រាជរដ្ឋាភិបាលនឹងបង្ហាញកិច្ចអន្តរាគមន៍នានា ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅកម្ពុជា។
  30. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនមានបង្កើតច្បាប់ពន្ធថ្មីនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី អត់មានដំឡើងអត្រាពន្ធទេ។
  31. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រកាសមិនយកពន្ធលើដីស្រែ, សម្ភារៈកសិកម្ម, ពន្ធកសិផល, ពន្ធចលនទ្រព្យ តម្លៃក្រោម ២៥,០០០ដុល្លារ, មិនយកពន្ធប្រថាប់ត្រា ក្រោម ៧ម៉ឺនដុល្លារ, មិនយកពន្ធប្រថាប់ត្រាលើការផ្ទេអចលនទ្រព្យពីសាច់ញាតិ, ម៉ូតូ និងកង់៣ អត់យកពន្ធផ្លូវទេ។
  32. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបន្តនយោបាយមិនយកភាស៊ីពីការលក់ដូរតិចតួចនៅតាមផ្សារ។
  33. សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរការប្រឹងប្រែងប្រមូលពន្ធ តែត្រូវកាត់បន្ថយនីតិវិធីកុំឱ្យជាន់គ្នា ហើយកុំអនុវត្តន៍លើស។
  34. សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំង មូរ សុខហួរ តើឱ្យប្រើវប្បធម៌សន្ទនាបែបណា បើជេរសម្តេចរហូត ?

Fresh News

អត្ថបទទាក់ទង