ខ្មែរប៉ុស្ដិ៍ Close

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​​ ប្រកាសបដិសេធ​សេចក្តី​ថ្លែងការណ៍​របស់គណបក្សក្រៅ​ច្បាប់​

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 1100
អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​​ ប្រកាសបដិសេធ​សេចក្តី​ថ្លែងការណ៍​របស់គណបក្សក្រៅ​ច្បាប់​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​​ ប្រកាសបដិសេធ​សេចក្តី​ថ្លែងការណ៍​របស់គណបក្សក្រៅ​ច្បាប់​

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៥ ខែ វិច្ឆិកា ឆ្នាំ​២០១៧​នេះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ បដិសេធ​សេចក្តី​ថ្លែង​ការណ៍​របស់​បក្ស​ក្រៅ​ច្បាប់​ សំ​ដៅ​ទៅ​លើ​អតី​តគណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការកំ​ពូល​រំលាយ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧កន្លង​ទៅ។

ទណ្តឹម​នឹង​បដិសេធ​សេចក្តី​ថ្លែង​ការណ៍​របស់​បក្សក្រៅ​ច្បាប់ ដែល​បាន​ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ខេ​វិច្ឆិកា ឆ្នាំ​២០១៧  អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំ​ណាច​ បាន​សម្តែង​នូវ​ការ​គា​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ និង​គោរពតាម​សេចក្តី​សម្រេចរបស់​សាលដីកាតុលាការ​កំ​ពូល​ និង​សូម​គាំ​ទ្រអាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ និង​ពេញ​លេញ​នូវ​សាលដីកាតុលាការ​កំពូល​។ គណបក្ស​ប្រជាជនកម្ពុជា​ ក៏បាន​ថ្កោល​ទោស​ចំ​ពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ព្យាយាម​យក​សេចក្តី​សុខប្រជា​ពលរដ្ឋ​ធ្វើ​ជា​ចំ​ណាប់​ខ្មាំង​តាម​រយៈការគៀង​គរបរទេស​ឲ្យ​ដាក់​ទណ្ឌកម្ម​លើប្រទេស​របស់​ខ្លួន​ ដើម្បី​បំ​រើ​មហិច្ឆិតានយោបាយ​របស់​ខ្លួន​។

បន្ថែម​ពី​លើនេះ បក្ស​ប្រជា​ជន​កម្ពុជា​ ក៏បាន​ប្តេជ្ញាគោរព​នូវ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ទាំងឡាយរបស់កម្ពុជា​ស្រប​តាម​គោលការណ៍​នីតិរដ្ឋ​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ ដើម្បី​រក្សា​ការ​ពារ​សន្តិភាព ឯករាជ្យ អធិបតេយ្យ ការ​អភិវឌ្ឍ ​និងសេចក្តី​សុខ​របស់ប្រជា​ពល​រដ្ឋ​ទាង​មូល​ទៀត​ផង​។

ខាង​ក្រោមនេះ​ ​គឺជាសេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៖