ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន ២១នាក់ថែមទៀត ខណៈអ្នកជំងឺ ២នាក់បានជាសះស្បើយ
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន ២១នាក់ថែមទៀត ខណៈអ្នកជំងឺ២នាក់បានជាស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកជំងឺកូវីដ-១៩ទាំង ២១នាក់រួមមាន៖
- ជនជាតិខ្មែរចំនួន ៤នាក់
- ជនជាតិចិន ១៣នាក់
- ជនជាតិម៉ាឡេស៊ី ១នាក់
- ជនជាតិវៀតណាម ៣នាក់
អ្នកជំងឺទាំងនេះរកឃើញវិជ្ជមាននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ចំណែកអ្នកជាសះស្បើយចំនួន ២នាក់វិញ គឺមាន៣នាក់ជាជនជាតិខ្មែរ ជនជាតិចិន និងជនជាតិឆេក ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និង២នាក់ផ្សេងទៀត ជាជនជាតិចិនដែលឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៩១នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៦១នាក់ ៕