ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ២នាក់ នៅថ្ងៃនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 68
ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ២នាក់ នៅថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ២នាក់ នៅថ្ងៃនេះ

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ២នាក់ និងមិនមានករណីជាសះស្បើយថ្មីនោះទេ។

បើតាមក្រសួងសុខាភិបាល អ្នកដែលមានវិជ្ជមានកូវីដ-១៩ ២នាក់ថ្មីនោះរួមមាន៖

  • បុរសជនជាតិចិន អាយុ ២២ឆ្នាំ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន
  • ស្រ្តីជនជាតិអាម៉េរិកកាំង អាយុ ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង

ក្រសួងបានឱ្យដឹងថា បច្ចុប្បន្នបុរសជនជាតិចិនរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ខណៈស្រ្តីជនជាតិអាម៉េរិកកាំង ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

គួរបញ្ជាក់ថា បើគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសសរុបចំនួន ២៦៨នាក់ ជាសះស្បើយសរុបចំនួន ២២០នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ៤៨នាក់។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង