ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២០នាក់ ខណៈអ្នកជាសះស្បើយចំនួន ៨៣នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 386
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២០នាក់ ខណៈអ្នកជាសះស្បើយចំនួន ៨៣នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២០នាក់ ខណៈអ្នកជាសះស្បើយចំនួន ៨៣នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២០នាក់ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួនរហូតដល់ទៅ ៨៣នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ២០នាក់នោះ មាន ១ករណីជាករណីនាំចូល ១ករណីជាករណីកើតឡើងពលករមកពីថៃ និង១៨ករណីជាករណីដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ «២០កុម្ភៈ»។ ក្នុងនោះដែរ អ្នកជំងឺទាំង២០នាក់នោះ រួមមានជនជាតិខ្មែរ ១៩នាក់ និងជនជាតិវៀតណាមចំនួន ១នាក់។

ចំណែកអ្នកជាសះស្បើយទាំង ៨៣នាក់នោះវិញរួមមាន៖

  1. ១១នាក់ជាអ្នកដំណើរចូលមកកម្ពុជា (ពុំមែនជាពលករមកពីថៃ) ក្នុងនោះជនជាតិខ្មែរមាន ៦នាក់ ជនជាតិចិនមាន ៥នាក់
  2. ៧២នាក់ជាអ្នកដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍២០កុម្ភៈ» ដែលរួមមាន ជនជាតិខ្មែរចំនួន ១៦នាក់ ជនជាតិចិនចំនួន ៥១នាក់ ជនជាតិវៀតណាមចំនួន ៣នាក់ និងជនជាតិម៉ាឡេស៊ីចំនួន ២នាក់

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប ១.៣២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៧៣០នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់ ៕

បញ្ចេញមតិ

អត្ថបទទាក់ទង