ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ «ពាក្យមុសារ ដោះសារភូតកុហកខុសទំនងរបស់ ជុន ច័ន្ទបុត្រ គឺជាបន្ទុកដាក់លើខ្លួនឯង»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 34
ទស្សនៈមិត្តអ្នកអាន៖ «ពាក្យមុសារ ដោះសារភូតកុហកខុសទំនងរបស់ ជុន ច័ន្ទបុត្រ គឺជាបន្ទុកដាក់លើខ្លួនឯង» ទស្សនៈមិត្តអ្នកអាន៖ «ពាក្យមុសារ ដោះសារភូតកុហកខុសទំនងរបស់ ជុន ច័ន្ទបុត្រ គឺជាបន្ទុកដាក់លើខ្លួនឯង»

ជុន ច័ន្ទបុត្រ ដែលដឹងខ្លួនថា មានជំងឺកាចសាហាវកំពុងយាយីជីវិត របស់ខ្លួន បានខិតខំសរសេរកំណត់ហេតុវែងអន្លាយលន្លង់ លន្លោចនិងតភាគក្នុងបំណងចង់ឲ្យអ្នកអាន ជាពិសេសអ្នកគាំទ្របក្សប្រឆាំងជឿនិងអាណិត អាសូរ ហើយចាត់ទុកខ្លួនជា មនុស្សអស្ចារ្យ។

ប៉ុន្តែ កាន់តែសរសេរវែង កាន់តែបង្ហាញឲ្យឃើញ ថា ជុន ច័ន្ទបុត្រ ពិតជាធ្លាប់ធ្វើចារកម្មឲ្យលោក ហ៊ុន សែន យ៉ាងពិតប្រាកដ។

ជាក់ស្តែង នៅក្នុងសំណេរវគ្គ៣របស់ខ្លួន ដើម្បីឆ្លើយដោះសារទៅ នឹងសារដែលបែកធ្លាយ គឺជាសំណេរដែល បង្ហាញពីពាក្យ«មុសារ ដោះសារ និងភូតកុហកខុសទំនង» របស់ ជុន ច័ន្ទបុត្រ ដែលជាបន្ទុកដាក់លើខ្លួនឯងទៅវិញ។

អ្វីទៅដែលហៅថាមុសារ? គឺជាពាក្យចាក់រុក បន្តុះបង្អាប់ និងដៀលត្មះ មន្ត្រីរដ្ឋាភិបាលរាប់ទាំងអ្នកដែលខ្លួនទៅអែបអប ដើម្បីសុំឲ្យគេជួយការពារសុវត្ថិភាពផង។ ផ្ទុយទៅវិញ ជុន ច័ន្ទបុត្រ បែរជាខិតខំលើកតម្កើងខ្លួនឯងថាជា តួឯកអស្ចារ្យម្នាក់។

ចុះអ្វីទៅជាការដោះសារ? គឺការខិតខំនិយាយដោះបន្ទុកនៅពេលដែលខ្លួនបានធ្វើកំហុសនៅលើ គោក។ ឧទាហរណ៍ នៅពេលដែលខ្លួនសុំជួបលោក ហ៊ុន សែន ដើម្បីរាយការណ៍ព័ត៌មានសម្ងាត់ ជុន ច័ន្ទបុត្រ បែរជាដោះសារថា ជួបដើម្បីសម្ភាសន៍ចង់ដឹងពី ប្រតិកម្មរបស់លោក ហ៊ុន សែន ទៅវិញ។ តើគួរឲ្យជឿដែរឬទេ សម្តីបែបនេះ? ប្រសិនបើចង់ជួបសម្ភាសន៍នាយករដ្ឋមន្ត្រី គេត្រូវមានសំណើរជាលាយលក្ខណ៍អក្សរ ឬសំណើរតាមរយៈអ្នកសម្របសម្រួលដោយប្រាប់ជាមុនអំពីគោលបំណងនិងប្រធានបទដែលត្រូវធ្វើសម្ភាសន៍ និងដោយមានការអនុញ្ញាតពី ស្ថាប័នរបស់ខ្លួនផង។ គ្មានអ្នកណាណាត់ជួបនាយករដ្ឋមន្ត្រីស្ងាត់ៗ ហើយមកបកស្រាយថាចង់ជួបសម្ភាសន៍ទៅវិញបែបនេះ ទេ។ ហើយក៏គ្មាននាយករដ្ឋមន្ត្រីណាទៅផ្តល់សម្ភាសន៍ឲ្យអ្នកកាសែតស្ងាត់ៗ ដោយមិនដឹងពី ប្រធានបទជាមុននោះដែរ។ នេះគឺជាការដោះសារដ៏គួរឲ្យអស់ សំណើចបំផុតមួយដែលពាក្យខ្មែរហៅថា «ភូតថ្លុក ភូតត្រពាំង»

រឿងដ៏គួរឲ្យអស់សំណើច មួយទៀតគឺ ជុន ច័ន្ទបុត្រ បានទៅពឹងពាក់លោក ហ៊ុន ម៉ាណែត ឲ្យជួយការពារសុវត្ថិភាពផ្ទាល់ខ្លួន។ តែក្នុងសំណេរ ជុន ច័ន្ទបុត្រ បែរជារៀបរាប់ថា ខ្លួន ភ័យខ្លាចគេលួចសម្លាប់គ្រប់ពេលដែលចង់ទម្លាក់កំហុសទៅលើរដ្ឋាភិបាល។ ប៉ុន្តែ សំណួរ សួរថា ប្រសិនបើជុន ច័ន្ទបុត្រ ខ្លាចរដ្ឋាភិបាលភ្នំពេញសម្លាប់ ហេតុដូចម្តេចក៏រត់ទៅរកមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឲ្យជួយការពារសុវត្ថិភាពទៅវិញ? ដូចជាមិនទំនងទាល់តែសោះ។ បែបខ្លាចអ្នកផ្សេងលួចសម្លាប់ទេដឹងបានជាទៅរករដ្ឋាភិបាលឲ្យជួយការពារសុវត្ថិភាព? ត្រង់នេះ នរណាក៏យល់បានដែរ។ សង្ឃឹមថា ពេលសរសេរអត្ថបទ នេះ ជុន ច័ន្ទបុត្រ មិនទាន់វង្វេងស្មារតីទេ។ នេះហើយដែលហៅថាការដោះសារខុសទំនងរបស់ ជុន ច័ន្ទបុត្រ។

ចុះអ្វីទៅដែលហៅថាការភូតកុហក? នៅពេលបន្លំខ្លួនធ្វើជា មន្ត្រីបក្សប្រឆាំងចូលពន្ធនាគារព្រៃស ជុន ច័ន្ទបុត្រ និយាយថា ខ្លួនទៅតែឯកឯងដើម្បីទៅយកព័ត៌មាន ហើយថា ខ្លួនធ្វើមុខក្រាសចេះតែត្បុលទៅមុខ។
សូមជំរាប ជុន ច័ន្ទបុត្រ បើនៅក្នុងសាលប្រជុំ ឬទីសាធារណៈ ដែល មានមនុស្សច្រើនគេអាចត្បុល បាន តែចូលក្នុងពន្ធនាគារ តើ ជុន ច័ន្ទបុត្រ ទៅត្បុលតាមណាបើ ពន្ធនាគារមានរបងខ្ពស់ៗ ព័ទ្ធសុទ្ធតែបន្លាលួស និងមានសន្តិសុខយាមយ៉ាងតឹងរឺង បែបនេះ? បើចេះតែត្បុលបាន នោះ ម៉្លេះសមអ្នកទោស ត្បុលចេញអស់បាត់ទៅហើយ…។

បន្ទាប់មកទៀត ពេលចុះឈ្មោះនៅច្រកចូល ជុន ច័ន្ទបុត្រ អះអាងថា មានកន្លែងដែលត្រូវដាក់តួនាទី ប៉ុន្តែ គេមិនតម្រូវឲ្យចុះទេ។ នេះគឺជាការភូតកុហកលើគោកតែម្តង។ អ្នកចេញចូល ពន្ធនាគារមិនមែនចូលខារ៉ាអូខេ ទេណាលោក ច័ន្ទបុត្រ។ អ្វីៗត្រូវតែច្បាស់លាស់ មិនអាចត្បុល មិនអាចបដិសេធមិនបំពេញបែបបទបានទេ។

តាមឯកសារពីពន្ធនាគារ គេបាន ឃើញច្បាស់ថា ជុន ច័ន្ទបុត្រ បានដាក់ឈ្មោះ ហួត វុទ្ធី និងមានតួនាទីជាជំនួយការលោក ឡុង រី ។ តែ ជុន ច័ន្ទបុត្រ បែរជាកុហកថា ឆ្នាំពន្ធនាគារអ្នកដាក់ឲ្យទៅវិញ។ តើឆ្នាំពន្ធនាគារណាស្គាល់តួនាទីរបស់ ជុន ច័ន្ទបុត្រ។ ម្យ៉ាងទៀត ចុះហេតុអីដំណើររបស់ ជុន ច័ន្ទបុត្រ ទៅព្រៃសជួនចំពេលជាមួយគណៈប្រតិភូអតីត បក្សសង្គ្រោះជាតិម៉្លេះហ្ន?

ក្រៅពីមុសារ ដោះសារ និងភូតកុហកនិងការបន្លំខ្លួនចូល ពន្ធនាគារជាមួយមន្ត្រីបក្សប្រឆាំងដែលជាកំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងរបំផុតមួយ ជុន ច័ន្ទបុត្រ ថែមទាំងបានបំពានលើវិជ្ជាជីវៈ សារព័ត៌មានយ៉ាងធ្ងន់ធ្ងរថែមទៀត។
ពីដំបូង ជុន ច័ន្ទបុត្រ ខំអួតថា ខ្លួនជាអ្នកបង្រៀន ជាអ្នក បណ្តុះបណ្តាលអ្នកកាសែត តែ បន្ទាប់មក ជុន ច័ន្ទបុត្រ និយាយជាន់កែងខ្លួនឯងថា បានបំពានវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែ បុគ្គល នេះមិនព្រមទទួលកំហុសទេ បែរជាខំបង្វែរថា ខ្លួនជាមនុស្សដែលមានមនោសញ្ចេតនាទោះបីជាវិជ្ជាជីវៈសារព័ត៌មានហាមមិនឲ្យប្រើមនោសញ្ចេតនាក៏ដោយ។ ជុន ច័ន្ទបុត្រ ធ្លាប់យំអណ្តឺតអណ្តកនៅពេលផ្សាយព័ត៌មាន និងបាននិយាយពីការផ្តល់លុយកាក់ដល់លោក កឹម សុខ ទៀតផង។

និយាយជារួម ក្នុងមួយសាច់រឿងវែងអន្លាយ លន្លង់លន្លោចរបស់ជុន ច័ន្ទបុត្រ គឺជាឈុតឆាកភូតកុហក និងដោះសារទាំងអស់ដែលធ្វើឲ្យសាច់រឿងនេះមិនទាក់ទាញការអាណិតអាសូរ តែបែរជាក្លាយជារឿងគួរឲ្យអស់សំណើច និងជាបន្ទុកដាក់ ទៅលើខ្លួនឯងយ៉ាងច្បាស់ទៅវិញថា ខ្លួនពិតជាធ្លាប់ធ្វើចារកម្មឲ្យលោក ហ៊ុន សែន និងធ្លាប់បានបន្លំខ្លួនធ្វើជាមន្ត្រីបក្សប្រឆាំងចូលពន្ធនាគារដោយខុសច្បាប់ និងខុសវិជ្ជាជីវៈមែន។ ពាក្យចាស់ពោលថា «នៅស្ងៀមជាជាងស្រដី» យ៉ាងណាមិញ ជុន ច័ន្ទបុត្រ បើសម្ងំនៅស្ងៀមមិននិយាយប្រហែលល្អជាងពីព្រោះដល់ពេលនិយាយចេញមកខុសទំនង នាំឲ្យគេឃើញក្រយៅកាន់តែច្បាស់ ឬនិយាយតាមបែបផ្សេងគឺ”ភូតច្រើនចាញ់អាត្មា”។

មនុស្សយើង អ្នកណាក៏មិនអាចចៀសផុតពីសេចក្តីស្លាប់ដែរ ប៉ុន្តែមុននឹងស្លាប់ គេគួរធ្វើអ្វីដែលល្អៗទុកសម្រាប់ឲ្យគេចង ចាំ និងទុកជាបុណ្យកុសល
ទៅជាតិខាងមុខ វាប្រសើរជា ជាងទៅប្រឌិតរឿងខុសទំនងដើម្បីដោះសារដ៏គួរឲ្យអស់ សំណើចដែលជាអំពើបាប៕

ដោយ : អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង