ខ្មែរប៉ុស្ដិ៍ Close

លោក រដ្ឋា វិសាល ផ្ញើលិខិតចំហជូនលោក ជុន ច័ន្ទបុត្រ ដែលកំពុងព្យាយាមកាឡៃរឿងពិត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 54
លោក រដ្ឋា វិសាល ផ្ញើលិខិតចំហជូនលោក ជុន ច័ន្ទបុត្រ ដែលកំពុងព្យាយាមកាឡៃរឿងពិត លោក រដ្ឋា វិសាល ផ្ញើលិខិតចំហជូនលោក ជុន ច័ន្ទបុត្រ ដែលកំពុងព្យាយាមកាឡៃរឿងពិត

អនុប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា លោក ជុន ច័ន្ទបុត្រ បានប្រតិកម្មឆ្លើយតាមរយៈវិទ្យុរបស់ខ្លួន នៅរាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ទៅកាន់លោក រដ្ឋា វិសាល អតីតបុគ្គលិកវិទ្យុអាស៊ីសេរីថា លោកពុំបានពឹងពាក់ឲ្យកងពលតូចលេខ៧០ យកកម្លាំងទៅការពារសុវត្ថិភាពលោក។

តាមរយៈបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ លោក រដ្ឋា វិសាល អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ដែលមានឈាមជាតិនិយម ក្នុងខ្លួន បានផ្ញើលិខិតចំហមួយច្បាប់ទៅកាន់អតីតមេកើយរបស់ខ្លួន ជាមួយខ្លឹមសារថា លោក ជុន ច័ន្ទបុត្រ កំពុងព្យាយាមកាឡៃរឿងពិត និងសូមលោកឲ្យទទួលស្គាល់ ការពិតលើរឿងនេះ។

លោក រដ្ឋា វិសាល សូមផ្ញើលិខិតចំហជូនលោក ជុន ​ច័ន្ទបុត្រ៖

«លិខិតចំហជូនបង ធី ហៅ ជុន ច័ន្ទបុត្រ, ខ្ញុំក៏សុំទោសដូចបងសុំទោសខ្ញុំដែរ។ បងជាមេល្អ និងជាមនុស្សដែលខ្ញុំចាត់ទុកថា ជាអ្នកមានគុណ និងជាមិត្តល្អ ខណៈខ្ញុំបានធ្វើការ ជាមួយវិទ្យុអាស៊ីសេរី។ ដូចខ្ញុំបានបញ្ជាក់ប្រាប់បងកាលពីអំឡុងខែកុម្ភៈ បងបានទូរស័ព្ទមកខ្ញុំសួរថា ខាងរដ្ឋាភិបាលឲ្យបុណ្យសក្តិ ឬលុយកាក់ប៉ុន្មានដល់ខ្ញុំ គ្រាដែលខ្ញុំបានបើកកកាយរឿងបិទ ការិយាល័យអាស៊ីសេរី។

ខ្ញុំដឹងថា បងកំពុងទាល់ច្រកដោយសារបែកធ្លាយរឿងផ្ទាល់ខ្លួនដែលនឹងត្រូវប្រឈមមុខនឹងបាត់បង់ការងារ ក៏ប៉ុន្តែដូចខ្ញុំប្រាប់បងពេលនោះថា ខ្ញុំជាខ្មែរ ខ្ញុំមិនអាចក្បត់ ជាតិខ្ញុំបាទទេ។ បច្ចុប្បន្នយើងដើរផ្លូវផ្សេងៗគ្នា បងធ្វើការឲ្យអាមេរិកបងបម្រើអាមេរិក ខ្ញុំរស់នៅដីខ្មែរ ខ្ញុំបម្រើផលប្រយោជន៏ខ្មែរ គ្មាននរណាទិញដូរឆន្ទៈនេះបានឡើយ។ វិទ្យុអាស៊ីសេរីមិនបើកប្រាក់អត្ថប្រយោជន៏ការងារ ដូចបងបានប្រាប់ខ្ញុំ ជិត៣ម៉ឺនដុល្លារហូតពេលនេះក៏ខ្ញុំមិនបានអ្វីមកវិញដែរ។

ខ្ញុំជឿថា បងកំពុងព្យាយាមកាឡៃរឿងដែលបងបានពឹងពាក់រកអង្គរក្សកងពល៧០ ការពារជីវិតបងខ្លាចស៊ីអាយអេតាមសម្លាប់ និងរឿងផ្សេងទៀតដែលបងបានរៀបចំ ផែនការឲ្យខ្ញុំឡើងមកភ្នំពេញដូចខ្សែអាត់សម្លេងដែលបានបញ្ចេញរួចហើយ។

ខ្ញុំឆ្លើយបញ្ជាក់តបការបំភ្លៃរបស់បងក្នុងវិទ្យុអាស៊ីសេរី ដើម្បីបង្ហាញការពិតវិញ ព្រោះខ្ញុំនៅរក្សាបានសារខ្លះទាក់ទងរឿងនេះ។ ពេលថ្មីនេះបងបានផ្ញើសារ ២លើកមកខ្ញុំដើម្បីឲ្យខ្ញុំនិយាយថា រដ្ឋាភិបាលគំរាមកំហែង ឬទិញទឺកចិត្តខ្ញុំដើម្បីកែសភាពការណ៏ខ្ញុំដឹងហើយខ្ញុំមិនឆ្លើយតបសារនោះទេ។

សូមបងទទួលស្គាល់ការពិត បងបានផ្ញើសារឲ្យខ្ញុំមកភ្នំពេញ ដោយគ្រាន់តែឲ្យខ្ញុំប្រាប់អ្នកទទួលខុសត្រូវនៅភ្នំពេញថា បងបានយល់ព្រមហើយ។ បងក៏បានទាក់ទង ផ្ទាល់ជាមួយបង ម៉ៅ សុផាន់ សុំកងកាពារមុនពេលមួយសប្តាហ៏កាលពីខែមីនា ឆ្នាំ២០១៧។ ខ្ញុំសង្ឃឹមថាបងនៅចាំ»។

ប្រភព៖ Fresh News

អត្ថបទទាក់ទង