ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់ ខណៈអ្នកជំងឺ ១នាក់បានជាសះស្បើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២១ កីឡា - សុខភាព 7
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់ ខណៈអ្នកជំងឺ ១នាក់បានជាសះស្បើយ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់ ខណៈអ្នកជំងឺ ១នាក់បានជាសះស្បើយ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២នាក់បន្ថែមនទៀត ខណៈអ្នកជំងឺចំនួន ១នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងកូវីដ-១៩ ថ្មីទាំង២នាក់នេះ រួមមាន៖

  1. គឺជាបុរសជនជាតិឥណ្ឌូណេស៊ី អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី និងបានមកដល់ម្ពុជាកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ។
  2. ស្ត្រីជនជាតិខ្មែរអាយុ ៥០ឆ្នាំ មាអាសយដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសស៊្វីស បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។

ចំណែកឯអ្នកដែលបានជាសះស្បើយនោះគឺបុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤៧២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៥៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ១៩នាក់៕

សូមអាននូវសេចក្ដីប្រកាសព័ត៌មានទាំងស្រុងពីក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង