ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ៨នាក់បន្ថែមទៀតនៅថ្ងៃនេះ ខណៈពេលដែលគ្មានអ្នកឆ្លងថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២០ កីឡា - សុខភាព 30
កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ៨នាក់បន្ថែមទៀតនៅថ្ងៃនេះ ខណៈពេលដែលគ្មានអ្នកឆ្លងថ្មី កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩បានជាសះស្បើយចំនួន ៨នាក់បន្ថែមទៀតនៅថ្ងៃនេះ ខណៈពេលដែលគ្មានអ្នកឆ្លងថ្មី

ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៨នាក់ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។

ក្រសួងបានគូសបានបញ្ជាក់ថា អ្នកជាសះស្បើយទាំង៨នាក់នោះរួមមាន៖

  • ក្រុមកងទ័ពមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា ចំនួន០៣នាក់
  • បុរសជនជនជាតិខ្មែរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០២នាក់
  • ជនជាតិឥណ្ឌូណេស៊ីម្នាក់
  • ជនជាតិឥណ្ឌាម្នាក់
  • និងជនជាតិអាមេរិកាំង ដែលជាមន្ត្រីជាន់ខ្ពស់ទូតអាមេរិកម្នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៤៣នាក់ (ស្ត្រី៤៧នាក់ និងបុរស១ ៩៦នាក់)ក្នុងនោះចំនួនអ្នកព្យាបាលជាសះ ស្បើយសរុបទូទាំងប្រទេស មានចំនួន ២១០នាក់ (ស្រី៤៦នាក់និងបុរស១៦៤នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរ ពេទ្យរដ្ឋមានចំនួនសរុប៣៣នាក់៕

សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង