ខ្មែរប៉ុស្ដិ៍ Close

    អភិបាលរងខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សពូកែថ្នាក់ខេត្ត មុនប្រឡងសិស្សពូកែថ្នាក់ជាតិ នាថ្ងៃ២៣ខាងមុខនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1322
    អភិបាលរងខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សពូកែថ្នាក់ខេត្ត មុនប្រឡងសិស្សពូកែថ្នាក់ជាតិ នាថ្ងៃ២៣ខាងមុខនេះអភិបាលរងខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សពូកែថ្នាក់ខេត្ត មុនប្រឡងសិស្សពូកែថ្នាក់ជាតិ នាថ្ងៃ២៣ខាងមុខនេះ

    លោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយសិស្សពូកែ ទូទាំងខេត្តចំនួន១៥នាក់ (ថ្នាក់ទី៩ ចំនួន៩នាក់ និងថ្នាក់ទី១២ ចំនួន៦នាក់) ព្រមទាំងបានផ្ដល់រង្វាន់លើកទឹកចិត្ត និងប័ណ្ណសរសើរដល់សិស្សពូកែថ្នាក់ខេត្ត ដើម្បីលើកទឹកចិត្ត មុនការប្រឡងថ្នាក់ជាតិ ចូលមកដល់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅមណ្ឌលប្រលង វិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ខាងមុខនេះ។

    ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកនាយក នាយករង លោកគ្រូ-អ្នកគ្រូ មាតាបិតា អាណាព្យាបាល ដែលរួមគ្នាខិតខំប្រឹងប្រែង យកចិត្តទុកដាក់ណែនាំ បង្ហាត់បង្រៀន ផ្តល់ចំណេះដឹង អោយសិស្សានុសិស្សក្រេបជញ្ជក់ ដើម្បីឱ្យក្លាយជាធនធានមនុស្ស សាកសមជាសសរទ្រូងប្រទេសជាតិ ជាពិសេសធ្វើអោយដំណើរការ នៃការប្រឡងជ្រើសរើសសិស្សពូកែ ទូទាំងខេត្ត បានបញ្ចប់ដោយជោគជ័យ។

    លោកបន្តថា តាមរយៈគោលដៅ និងសកម្មភាព ដែលកំណត់ក្នុងគម្រោង ក្រោមទិសស្លោក “ការអប់រំជាភារកិច្ចរបស់យើងទាំងអស់គ្នា” ជ័យជម្នះរបស់វិស័យអប់រំ គឺជាជ័យជម្នះសរុប ដែលរាជរដ្ឋាភិបាល និងប្រជាជនទាំងមូល បានសម្រេចលើគ្រប់វិស័យលើគ្រប់វិស័យ ដោយសារកត្តាចំណេះដឹង នៃធនធានមនុស្សនេះឯង។

    លោក ប៉ែន កុសល្យ អភិបាលរងខេត្ត បានសំណូមពរដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ យកចិត្តទុយកដាក់បន្ថែមទៀត ទៅលើវិស័យអប់រំ ដោយរួមគ្នាផ្តល់កម្លាំងចិត្ត ក៍ដូចជាថវិកា និងសម្ភារៈ ក្នុងន័យលើកទឹកចិត្ត ដល់សិស្សានុសិស្សជំនាន់ក្រោយ រៀនសូត្រអោយបានកាន់តែពូកែ មានចំណេះដឹង ជំនាញច្បាស់លាស់ សមត្ថភាពពិតប្រាកដ ដើម្បីជាទុនក្នុងជីវិតខ្លួនផ្ទាល់ផង ពិសេសជាសរសៃឈាមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ។

    ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានជំរុញ ដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាពរបស់ខ្លួន ទ្វេឡើងថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមប្រឡងថ្នាក់ជាតិ ទូទាំងប្រទេសឱ្យបានទទួលជោគជ័យគ្រប់ៗគ្នា ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា និងត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន។

     

    ចុងក្រោយ លោក ប៉ែន កុសល្យ ក៏បានផ្តល់ថវិការ ជាមួយប័ណ្ណសរសើរជូនដល់សិស្សពូកែទូទាំងខេត្តចំនួន១៥នាក់ ដោយម្នាក់ៗទទួលបានប័ណ្ណសរសើរ និងថវិការ១០ម៉ឺនរៀល ចំណែកឯអាណាព្យាបាលសិស្ស និងលោកនាយកសាលា ទទួលបានថវិការម្នាក់ ៥ម៉ឺនរៀលផងដែរ ៕