ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយបាន ២១នាក់ហើយ បន្តព្យាបាលចំនួន ៨២នាក់ ខណៈអ្នកឆ្លងសរុបមាន ១០៣នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 110
កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយបាន ២១នាក់ហើយ បន្តព្យាបាលចំនួន ៨២នាក់ ខណៈអ្នកឆ្លងសរុបមាន ១០៣នាក់ កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយបាន ២១នាក់ហើយ បន្តព្យាបាលចំនួន ៨២នាក់ ខណៈអ្នកឆ្លងសរុបមាន ១០៣នាក់

គិតត្រឹមម៉ោង ១១យប់ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ៨នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ២១នាក់ហើយ។

ទន្ទឹមនេះ ក្រសួងក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ១ករណីទៀត លើស្ត្រីអាយុ ៣៦ឆ្នាំ បម្រីការងារនៅខារ៉ាអូខេ ស្តាធីវី (Star TV) នៅឯខេត្តបន្ទាយមានជ័យ។

ក្រសួងក៏បានគូសបញ្ជាក់មិនអោយសាធារណជនប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩រហ័ស (Rapid Test) ដោយខ្លួនឯងនោះទេ ម្យ៉ាងឧបករណ៍នេះមិនបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនោះទេ ហើយក៏មិនបានទទួលស្គាល់ដោយក្រសួងសុខាភិបាលនោះដែរ។ ម្យ៉ាងទៀត ឧបករណ៍នេះកន្លងមកបានបង្ហាញលទ្ធផលអវិជ្ជមាន លើអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ និងវិជ្ជមានលើអ្នកមិនមានផ្ទុកទៅវិញ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាកើនដល់ ១០៣ ករណី ខណៈជាសះស្បើយកើនឡើងដល់ ២១ករណី និង អ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួន ៨២ករណី។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង