ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ជាការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការអនុវត្តបទឈប់បាញ់របស់កម្ពុជា

ដោយ៖Sreyleak | ថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 552
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ជាការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការអនុវត្តបទឈប់បាញ់របស់កម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ជាការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការអនុវត្តបទឈប់បាញ់របស់កម្ពុជា

ថ្ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កាលពីថ្ងៃទី១ ខែសីហា ម្សិលមិញនេះ កម្ពុជាបានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មួយ ដែលជាការបង្ហាញពីសុឆន្ទៈនៃការអនុវត្តបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «សម្រាប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះ រាជរដ្ឋាភិបាលបានចេញនូវសេចក្ដីសម្រេចមួយនៃការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកអង្កេតការណ៍មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា»។ 

លោកជំទាវបានសង្កត់ធ្ងន់ថា «នេះគឺជាការបង្ហាញអំពីឆន្ទៈច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញការងារមួយនេះ»។

លោកជំទាវ ម៉ាលី សុជាតា គូសបញ្ជាក់ថា ក្រុមការងារដែលទើបងបង្កើតថ្មីនេះ មានឯកឧត្កម ទៀ សីហា ជាប្រធាន ឯកឧត្តម គង់ ភោគ និងឯកឧត្តម រ៉ាត់ ដារ៉ារ័ត្ន ជាអនុប្រធាន និងមានថ្នាក់ដឹកនាំមួយចំនួនទៀត ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ និងនាយទាហានជាន់ខ្ពស់មួយចំនួនទៀត។ លោកជំទាវ ម៉ាលី សុជាតា «ក្នុងសេចក្ដីសម្រេចនេះ មាន ទី១. ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន ទី២. ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន ទី៣. ឯកឧត្តម រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាអនុប្រធាន រួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ និងនាយទាហានជាន់ខ្ពស់មួយចំនួនទៀតជាថ្នាក់ដឹកនាំមកពីក្រសួងការពារជាតិផង និងមកពីអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជាសមាជិកផងដៃនៃក្រុមខាងលើ»។

គួរបញ្ជាក់ថា បើយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិ នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមសង្កេតការណ៍អាស៊ាន(អន្តរកាល) ទាំង៣ប្រទេស (ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន) បានចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជានិងយោធាថៃ នៅយោធភូមិភាគទី៤ ជួបជាមួយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៅភូមិសាស្រ្តទទួលខុសត្រូវ ហើយបានចែករលែកពីលទ្ធផលជំនួបរវាងមេបញ្ជាការយោធភូមិភាគទី៤ ជាមួយមេបញ្ជាការយោធភូមិភាគទី២ថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

 

 

 

អត្ថបទទាក់ទង