ខ្មែរប៉ុស្ដិ៍ Close

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ដែលបានបញ្ឈប់ពីការងារ ដឹកនាំដោយឈឹម ស៊ីថរ កំពុងបង្កភាពអានាធិបតេយ្យកាន់តែខ្លាំងឡើងៗក្នុងរាជធានីភ្នំពេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 34
អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ដែលបានបញ្ឈប់ពីការងារ ដឹកនាំដោយឈឹម ស៊ីថរ កំពុងបង្កភាពអានាធិបតេយ្យកាន់តែខ្លាំងឡើងៗក្នុងរាជធានីភ្នំពេញ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ដែលបានបញ្ឈប់ពីការងារ ដឹកនាំដោយឈឹម ស៊ីថរ កំពុងបង្កភាពអានាធិបតេយ្យកាន់តែខ្លាំងឡើងៗក្នុងរាជធានីភ្នំពេញ

ក្រុមបាតុករខុសច្បាប់ប្រមាណជាង១០០នាក់ ជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ដឹកនាំដោយមេសហជីពផុតអាណត្តិ ឈឹម ស៊ីថរ ដែលបានបញ្ឈប់ពីការងារអស់ពេលជាច្រើនខែមកហើយ នៅព្រឹកថ្ងៃអាទិត្យទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ បែរជាពួកគេធ្វើការប្រមូលផ្តុំគ្នា និងដើរស្រែកតវ៉ាយ៉ាងអានាធិបតេយ្យនៅតាមសងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ និងពុំបានស្នើសុំច្បាប់អនុញ្ញាតពីសាលារាជធានីភ្នំពេញទៀតផង។

ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវមួយចំនួន បានរិះគន់ចំពោះសកម្មភាពអានាធិបតេយ្យនេះយ៉ាងខ្លាំង និងចាត់ទុកថាជាទង្វើបង្កភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខ និងជាការញុះញង់ បង្កភាពវឹកវរចលាចលក្នុងសង្គម ដែលជាទង្វើរំលោភបំពានម្តងហើយម្តងទៀតលើគោលការណ៍ច្បាប់។

តាមរយៈការដើរស្រែកតវ៉ា ប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់ ដឹកនាំដោយមេសហជីពដែលគេដឹងថាមានការពាក់ព័ន្ធនឹងរបៀបវារៈនយោបាយបម្រើក្រុមប្រឆាំងនៅពីក្រោមខ្នង ឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួកមួយចំនួននៅថ្ងៃនេះ ពួកគេបានធ្វើការចោទប្រកាន់ និងទម្លាក់កំហុសមកលើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយពុំមានហេតុផលត្រឹមត្រូវ និងបង្កការរំខានដល់សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ក្រោមលេសទាមទារសិទ្ធិបង្កើតសហជីព ខណៈដែលពួកក្រុមបាតុករខុសច្បាប់ទាំងនេះ ត្រូវបានក្រុមហ៊ុនណាហ្គាវើលដ៏បញ្ឈប់ពីការងារជាយូរមកហើយ។ អ្វីដែលហួសចិត្តជាងនេះទៅទៀតនោះ វាជាការគួរឱ្យខ្មាស់អៀនជាទីបំផុត នៅពេលបានឮនាង ឈឹម ស៊ីថរ មេសហជីពក្លែងក្លាយនិយាយទាំងបំផ្លើស បំភ័ន្តសាធារណមតិ និងប្រាស់ចាកពីការពិតដោយចេតនាទុចរិត ដែលអះអាងថា «ពួកគេតស៊ូណាស់ ប្រឹងណាស់ សុខចិត្តអត់ប្រាក់ខែ៩ខែ…» និងខំធ្វើសកម្មភាពសព្វបែបយ៉ាងដើម្បីទាមទារចង់បង្កើតសហជីព»

សម្តីរបស់នាង ឈឹម ស៊ីថរ តវ៉ាក្នុងបញ្ហានេះ ពិតជាការបោកប្រាស់ដ៏អាក្រក់ ពីព្រោះនៅលើលោកនេះ តើមានក្រុមហ៊ុនណានៃប្រទេសណាមួយ ដែលបន្តបើកប្រាក់ខែទៅដល់បុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារហើយនោះ? ចម្លើយ គឺប្រាកដជាគ្មានទេ។

តាមច្បាប់ការងារ ក្រុមបាតុករអតីតបុគ្កលិកណាហ្គាវើលដ៏ដែលកំពុងតវ៉ាអស់ទាំងនេះ គ្មានសិទ្ធិដើម្បីបង្កើតសហជីព ឬមានអ្នកតំណាងថ្មីណាទៀត ដើម្បីបង្កើតនូវភាពអានាធិបតេយ្យ អុកឡុក រំខានកិច្ចការងារប្រកបអាជីវកម្មរបស់ក្រុមហ៊ុនណាហ្គាវើលដ៏ បានទៀតឡើយ ពីព្រោះពួកគេសព្វថ្ងៃនេះមិនមែនជាបុគ្កលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៏ ហើយក្រុមហ៊ុនក៏មិនអាចទទួលយកសំណូមពររបស់ពួកគេ ដែលសុំទាមទារប្រាស់ចាកពីគោលការណ៍ដែលមានចែកក្នុងច្បាប់ការងារបានឡើយ ។ ដូចនេះ ក្រុមបាតុករដែលដឹកនាំដោយនាង ឈឹម ស៊ីថរ គឺពុំអាចធ្វើសកម្មភាពណាមួយក្នុងការបន្តស្រែកតវ៉ា ការប្រមូលផ្តុំគ្នា ឬក៏ប្រើភាពជាតំណាងរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ស្របច្បាប់បានទៀតនោះឡើយ។ ផ្ទុយទៅវិញ ពួកគេគប្បីទៅស្វែងរកការងារថ្មី ដែលជាជម្រើសល្អ ដែលមិនត្រូវបន្តដឹកនាំធ្វើបាតុកម្មខុសច្បាប់យ៉ាងអានាធិបតេយ្យបែបនេះឡើយ។

ទង្វើអានាធិបតេយ្យ ដឹកនាំដោយ នាង ឈឹម ស៊ីថរ ត្រូវបានអ្នកធ្វើដំណើរនៅតាមដងផ្លូវ បានលើកឡើងជាសំណូមពរថា អាជ្ញាធរមានសមត្ថកិច្ចត្រូវតែចាត់វិធានការច្បាប់ ដែលមិនគួរបន្តបណ្តែតបណ្តោយឱ្យពួកគេដើរស្រែកតវ៉ា តាមទីសាធារណៈយ៉ាងអានាធិបតេយ្យបែបនេះទេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋមួយចំនួនទៀតបាននិយាយថា សមត្ថកិច្ចរបស់រាជរដ្ឋាភិបាលត្រូវតែឆាប់បំផ្លាញក្រុមនេះ តាមវិធានការច្បាប់ឱ្យបានទាន់ពេលវេលា ដែលពុំគួរទុកឱ្យពួកគេប៉ុនប៉ងប្រព្រឹត្តតាមទង្វើរបស់ក្រុមគណបក្សប្រឆាំងដែលបានបង្កភាពវឹកវរចលាចលសង្គមដូចព្រឹត្តិការណ៍កាលពីអំឡុងឆ្នាំ២០១៣នោះឡើយ៕

 

 

 

អត្ថបទទាក់ទង