ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥១១នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៦២នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 48
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥១១នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៦២នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥១១នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ៦២នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥១១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៦២នាក់បានជាសះស្បើយ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំង ៥១១នាក់ មាន ២នាក់ជាពលករមកពីប្រទេសថៃ និង៥០៩នាក់ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមាន៖

  • រាជធានីភ្នំពេញចំនួន ៣១៨នាក់
  • ខេត្តព្រះសីហនុចំនួន ១២៦នាក់
  • ខេត្តកណ្តាល ចំនួន ៤៤នាក់
  • ខេត្តកំពង់ចាមចំនួន ០៥នាក់
  • ខេត្តកំពង់ឆ្នាំង ០៤នាក់
  • បន្ទាយមានជ័យចំនួន ០៤នាក់
  • ខេត្តកំពង់ធំចំនួន ០២នាក់
  • ខេត្តតាកែវចំនួន ០២នាក់
  • ខេត្តត្បូងឃ្មុំចំនួន ០២នាក់
  • ខេត្តស្វាយរៀងចំនួន ០២នាក់

សម្រាប់អ្នកជាសះស្បើយទាំង ៦២នាក់វិញ សុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៩៣៥៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៨៨១០នាក់, អ្នកជាសះស្បើយចំនួន ៣២១០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៧២នាក់, អ្នកស្លាប់ចំនួន ៧១នាក់៕

អត្ថបទទាក់ទង