ខ្មែរប៉ុស្ដិ៍ Close

ថៃរកឃើញសាកសពត្រីបាឡែន Bruda Whale នៅសាមុទ្ទប្រាកាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 48

តាមរយៈសារព័ត៌មានបាងកកប៉ុស្តិ៍ សាកសពត្រីបាឡែន Bruda Whale មួយក្បាលត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងព្រៃកោងកាងមួយនៃតំបន់ បាងពូម៉ៃ ស្រុកមួង ខេត្តសាមុទ្ទប្រាកាន ប្រទេសថៃ។

ត្រីបាឡែនញីនេះបានស្លាប់អស់រយៈពេល៥ ទៅ៦ថ្ងៃមកហើយ។ វាមានបណ្ដោយសរុប ១២ម៉ែត្រ និងទម្ងន់លើស១៥តោន។ នៅលើសាកសពមិនមានឃើញរបួសស្នាមអ្វីនោះទេ។

គួរបញ្ជាក់ថា មានគេបានប្រទះឃើញសាកសពត្រីបាឡែនមួយអណ្ដែតនៅម្ដុំចំណុចតំបន់ភ្ជាប់គ្នារវាងទន្លេនិងសមុទ្រ ដែលមានចម្ងាយប្រមាណ១៥គមពីឆ្នេនៃខេត្តសាមុទ្ទប្រាកាន កាលពី៣ថ្ងៃមុនមកម៉្លេះ។ ប៉ុន្តែក្រុមអភិរក្សឈូងសមុទ្រថៃភាគខាងលើ (Upper Gulf of Thailand Conservation Group) រកពុំឃើញ។

អាជ្ញាធរបាននិមន្តព្រះសង្ឃដើម្បីប្រារព្ធពិធីបុណ្យសពតាមសាសនាដើម្បីឧទ្ទិសកុសលដល់ត្រីបាឡែននេះ បន្ទាប់ពីអាជ្ញាធរបានសហការគ្នានាំយកសាកសព្វចេញពីព្រៃកោងកាងមកខាងក្រៅចម្ងាយប្រហែល២គម។

នាពេលរសៀលនោះដែរ អាជ្ញាធរ រួមទាំងមន្ត្រីជំនាញបានធ្វើកោសល្យវិច័យលើសាកសពត្រីបាឡែននេះ ដើម្បីរកមូលហេតុនៃការស្លាប់របស់វា។ ក្រុមការងារបានពន្លះសាច់ និងឆ្អឹងចេញពីគ្នា ដែលបញ្ជាប់ទៅនៅម៉ោង៥ល្ងាចនាថ្ងៃអាទិត្យ។ ផ្នែកខ្លះនៃសាច់ និងឆ្អឺង ត្រូវបានគេដឹកដោយឡានកង់១០ទៅរក្សាទុកនៅសារមន្ទីរវិទ្យាសាស្ត្រជាតិ ហើយឆ្អឺងរបស់វានឹងត្រូវគេរៀបចំដាក់តាំងបង្ហាញនៅពេលក្រោយ។

អត្ថបទទាក់ទង