ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៦២នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន​ ៧៤នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៦២នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន​ ៧៤នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៦២នាក់ ខណៈអ្នកជំងឺជាសះស្បើយចំនួន​ ៧៤នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៦២នាក់ ខណៈអ្នកជំងឺចំនួន ៧៤នាក់បានជាសះស្បើយ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកឆ្លងថ្មីទាំង ២៦២នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដែលត្រូវបានរកឃើញនៅ៖

  • រាជធានីភ្នំពេញចំនួន២៣២នាក់
  • ខេត្តព្រះសីហនុចំនួន ១២នាក់
  • ខេត្តកណ្ដាលចំនួន ០៤នាក់
  • ខេត្តព្រៃវែងចំនួន ០២នាក់
  • ខេត្តពោធិ៍សាត់ចំនួន ០២នាក់
  • ខេត្តសៀមរាបចំនួន ០២នាក់
  • ខេត្តតាកែវចំនួន ០២នាក់
  • ខេត្តកំពង់ចាមចំនួន ០២នាក់
  • ខេត្តស្វាយរៀងចំនួន ០១នាក់
  • ខេត្តត្បូងឃ្មុំចំនួន ០១នាក់
  • ខេត្តកំពង់ធំ ០១នាក់
  • ខេត្តកំពង់ស្ពឺចំនួន ០១នាក់

សម្រាប់អ្នកជាសះស្បើយទាំង៧៤នាក់វិញ គឺសុទ្ធសឹងតែជាអ្នកដែលបានឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤៦៩៦នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៥៤៨០នាក់, អ្នកជាសះស្បើយចំនួន ២៣៩៣នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៣០៤៤នាក់ និងអ្នកស្លាប់ចំនួន ៣៨នាក់៕

អត្ថបទទាក់ទង