ខ្មែរប៉ុស្ដិ៍ Close

ស្ថានអគ្គកុងស៊ុលតំណាងកម្ពុជានៅអង្គការសហប្រជាជាតិ ចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ពីស្ថានភាពរបស់លោក ស៊ុម ម៉ឺន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ឯកសារ 1870
ស្ថានអគ្គកុងស៊ុលតំណាងកម្ពុជានៅអង្គការសហប្រជាជាតិ ចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ពីស្ថានភាពរបស់លោក ស៊ុម ម៉ឺន ស្ថានអគ្គកុងស៊ុលតំណាងកម្ពុជានៅអង្គការសហប្រជាជាតិ ចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ពីស្ថានភាពរបស់លោក ស៊ុម ម៉ឺន

ឆ្លើយតបទៅនឹងការចោទប្រកាន់ពីសារព័ត៌មានអាស៊ីសេរី ដែលថាលោក ស៊ុម ម៉ឺន បានបាត់ខ្លួនក្រោយពីបានធ្វើការតវ៉ាទៅនឹងទំនាស់ដីធ្លីមួយកន្លែងស្ថិតនៅឯខេត្តព្រះវិហារ ស្ថានអគ្គកុងស៊ុលតំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានចេញនូវសេចក្ដីថ្លែងការណ៍បញ្ជាក់ពីស្ថានភាពពិតរបស់លោក ស៊ុម ម៉ឺន នាពេលបច្ចុប្បន្ននេះ។

ក្នុងសេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថា៖

  • លោក ស៊ុម ម៉ឺន ដែលបានបាត់ខ្លួនកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩ ត្រូវបានគេឃើញវត្តមាននៅទីក្រុងភ្នំពេញនាថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៩
  • លោក ស៊ុម ម៉ឺន ក៏ត្រូវបានសម្ភាសន៍ដោយលោកស្រី Maia DIOKNO ដែលជាមន្ត្រីសិទ្ធិមនុស្ស និងជាប្រធានអង្គភាពសិទ្ធសេដ្ឋកិច្ច និងសិទ្ធសង្គមប្រចាំនៅកម្ពុជាផងដែរ
  • បច្ចុប្បន្ននេះ លោក ស៊ុម ម៉ឺន កំពុងរស់នៅជួបជុំគ្នាជាមួយនឹងក្រុមគ្រួសាររបស់គាត់

ដោយយោងលើកម្មវត្ថុខាងលើនេះ ស្ថានអគ្គកុងស៊ុលតំណាងកម្ពុជានៅអង្គការសហប្រជាជាតិក៏បានស្នើអោយគណៈកម្មការជាន់ខ្ពស់ស្ដីសិទ្ធិមនុស្សប្រចាំនៅអង្គការសហប្រជាជាតិបិទនូវសំណុំរឿងនេះផងដែរ។

ដើម្បីជ្រាបអោយកាន់តែលម្អិត សូមអាននូវសេចក្ដីថ្លែងការណ៍ទាំងស្រុងដូចខាងក្រោម៖

អត្ថបទទាក់ទង