ក្រសួងការពារជាតិ៖ យោធាថៃនៅបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ទម្លាក់គ្រាប់បែកបាញ់កម្ទេចស្ពាន និងសណ្ឋាគារ នៅក្នុងភូមិសាស្ត្រថ្មដា
ក្រសួងការពារជាតិ៖ យោធាថៃនៅបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ទម្លាក់គ្រាប់បែកបាញ់កម្ទេចស្ពាន និងសណ្ឋាគារ នៅក្នុងភូមិសាស្ត្រថ្មដា
យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការពារជាតិបានឲ្យដឹងថា ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅដូចខាងក្រោម៖
-ម៉ោង០៥:៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។
-ម៉ោង០៥:៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។
-ម៉ោង០៦:០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។
-ម៉ោង០៦:០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
-ម៉ោង០៦:១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។
គួរបញ្ជាក់ថា យន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ៕



