ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ប្រាប់ខ្មែរនៅអូស្ត្រាលីថា នាយករដ្ឋមន្ត្រីអូស្ត្រាលី ផ្តល់ជំនួយ ៨៧ លានដុល្លារអូស្ត្រាលី សម្រាប់អភិវឌ្ឍន៍នៅកម្ពុជា

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 136

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  ខណៈពេលពលរដ្ឋ​ខ្មែរកំ​ពុង​អប​អរសាទរ ស្វាគមន៍យ៉ាង​ក្លៀវ​ក្លានោះ បានប្រាប់បងប្អូនខ្មែរនៅអូស្ត្រាលីថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខូម ថើនប៊ុល បានសម្រេចផ្តល់ជំនួយ ៨៧ លានដុល្លារអូស្ត្រាលីសម្រាប់អភិវឌ្ឍន៍នៅកម្ពុជា។

ការសម្រេចផ្តល់ជំនួយនេះបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា ក្រៅពីផ្តល់ថវិកានេះទៅអូស្ត្រាលី ក៏សន្យាផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ ដែល​ជាជំ​នួយសម្រាប់​ឆ្នាំ​២០១៨នេះ​។។

ដំណឹងនៃការផ្តល់ជំនួយនេះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលនាំគ្នាមកឈរលើកបដាស្វាគមន៍ដំណើររបស់សម្តេចតេជោ ហើយត្រូវបានសម្តេចចុះទៅស្វាគមន៍នោះ នាំគ្នាសម្តែងការរីករាយ និងស្រែកហ៊ោរយ៉ាងខ្លាំង។

ការសម្រេចផ្តល់ជំនួយអភិវឌ្ឍន៍នៅកម្ពុជារបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី គឺជាការសម្លាប់ទឹកចិត្តរបស់ក្រុមខ្មែរនៅអូស្ត្រាលី ដែលប្រឆាំងនឹងប្រយោជន៍ជាតិ ក៏ដូចជាក្រុមតំណាងរាស្រ្តបក្សប្រឆាំងរបស់អូស្ត្រាលីផងដែរ។ នៅមុនដំណើររបស់សម្តេចទៅកាន់អូស្ត្រាលី ក្រុមប្រឆាំងនឹងប្រយោជន៍ជាតិនេះ តែងតែបានទទូចឲ្យរដ្ឋាភិបាលអូស្ត្រាលីដាក់គំនាបកៀបសង្កត់លើសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា។

ផ្ទុយពីការទទូចរបស់ពួកគេរដ្ឋាភិបាលអូស្ត្រាលី នៅតែបន្តជំនួយអភិវឌ្ឍន៍នៅកម្ពុជា។ នេះបានបង្ហាញថា អូស្ត្រាលី បានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ស្រឡាញ់ជាតិកម្ពុជា ជាងខ្មែរមួយក្តាប់តូចកំពុងផ្ញើខ្លួននៅអូស្ត្រាលីទៅទៀត៕

 

អត្ថបទទាក់ទង