កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៧៦៦នាក់ អ្នកជាសះស្បើយចំនួន ៩៦៧នាក់ និងអ្នកស្លាប់ចំនួន ១៥នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧៦៦នាក់ អ្នកជាសះស្បើយចំនួន ៩៦៧នាក់ និងអ្នកស្លាប់ចំនួន ១៥នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៣០៧នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧៥ ១៥២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៧ ៦៩២នាក់ និងស្លាប់សរុបចំនួន ១ ៣៣៩នាក់៕