ខ្មែរប៉ុស្ដិ៍ Close

    សម្ដេចហ៊ុន សែន បង្ហោះសារមួយកុំអោយមហាជនយល់ច្រឡំថាសម្ដេចមានកម្លាំងដៃខ្លាំងអាចពុះឪឡឹកដោយដៃបាន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1378
    សម្ដេចហ៊ុន សែន បង្ហោះសារមួយកុំអោយមហាជនយល់ច្រឡំថាសម្ដេចមានកម្លាំងដៃខ្លាំងអាចពុះឪឡឹកដោយដៃបានសម្ដេចហ៊ុន សែន បង្ហោះសារមួយកុំអោយមហាជនយល់ច្រឡំថាសម្ដេចមានកម្លាំងដៃខ្លាំងអាចពុះឪឡឹកដោយដៃបាន

    កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ សម្ដេច ហ៊ុន សែន បានបង្ហោះសារមួយកុំអោយមហាជនយល់ច្រឡំថាសម្ដេចមានកម្លាំងដៃខ្លាំងអាចពុះឪឡឹកដោយដៃបាន ដោយសម្ដេចបានបញ្ជាក់ថា សម្ដេចបានប្រើថ្វីដៃសម្ដេចផ្ទាល់ពុះផ្លែឪឡឹកដើម្បីសម្ដេចអាចចែកគ្នាជាមួយសម្ដេចកិត្តិព្រឹទ្ធទទួលទាន ភ្លាមៗបន្ទាប់ពីសម្ដេចកិត្តិព្រឹទ្ធបានបេះពីដើមផ្ទាល់ ខណៈដែលសម្ដេចទាំងពីរបានសម្រាកលំហែរ និងហាត់ប្រាណមើលដំណាំនៅក្នុងចំការរបស់លោក។ ប៉ុន្តែការពិតយ៉ាងណានោះ សូមអានសាររបស់សម្ដេចដូចខាងក្រោម៖

    ម្សឹលមុិញខ្ញុំបានបង្ហាញរូបថតដែលខ្ញុំប្រើដៃពុះផ្លែឪឡឹកដែលធ្វើអោយបង
    ប្អូនមួយចំនួនគិតស្មានថាកម្លាំងដៃខ្ញុំខ្លាំង
    អាចវាយបំបែកផ្លែឪឡឹកអោយភរិយាខ្ញុំ
    ទទួលទានបាន។
    ការពិតអ្នកបំបែកផ្លែឪឡឹកគឺភរិយាខ្ញុំទៅ
    វិញទេ។សូមមើលក្នុងវីដេអូនេះនិងដឹងពី
    របៀបបំបែកផ្លែឪឡឹកដែលភរិយាខ្ញុំបាន
    ធ្វើក្រោយពេលខ្ញុំវាយនឹងដៃមិនបែក៕

    អត្ថបទទាក់ទង