ខ្មែរប៉ុស្ដិ៍ Close

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ជាព្រះបុត្រីនៃសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានទូទៅ 47
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ជាព្រះបុត្រីនៃសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ជាព្រះបុត្រីនៃសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស

ភ្នំពេញ៖ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ជាព្រះបុត្រីនៃសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស។ ដូច្នេះ ព្រះអង្គជាព្រះរាជនត្តាក្សត្រី (ចៅស្រី) របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាព្រះភាគិនេយ្យា (ក្មួយស្រី) នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រកម្ពុជារជ្ជកាលបច្ចុប្បន្ន។

ក្រៅពីមានព្រះឆោមស្រស់ល្អហើយនោះ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ក៏មានព្រះគុណវុឌ្ឍិនិងព្រះបញ្ញាញាណដ៏ប្រសើរដោយបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាបត្រ ជំនាញនយោបាយអន្តរជាតិ និងទទួលបានរង្វាន់សម្រាប់និស្សិតឆ្នើមបំផុតនាសកលវិទ្យាល័យ University of International Business and Economics រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនថែមទៀតផង៕

ដោយ៖ សុខ ខេមរា

អត្ថបទទាក់ទង