ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ មន្ត្រីបក្សសង្រ្គោះជាតិ មានពេល៩ ថ្ងៃទៀតប៉ុណ្ណោះ កុំអោយឱកាសដ៏កម្រនេះកន្លងផុត

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 154
សម្តេចតេជោ ហ៊ុន សែន ៖ មន្ត្រីបក្សសង្រ្គោះជាតិ មានពេល៩ ថ្ងៃទៀតប៉ុណ្ណោះ កុំអោយឱកាសដ៏កម្រនេះកន្លងផុត សម្តេចតេជោ ហ៊ុន សែន ៖ មន្ត្រីបក្សសង្រ្គោះជាតិ មានពេល៩ ថ្ងៃទៀតប៉ុណ្ណោះ កុំអោយឱកាសដ៏កម្រនេះកន្លងផុត

សម្តេច​តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី៧ វិច្ឆិកានេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានបញ្ជាក់សារជាថ្មីម្តងទៀតថា សូមស្វាគមន៍បងប្អូនបក្ស CNRP។

សម្តេច​តេជោ បាន​បញ្ជាក់ថា តាមពាក្យបណ្តឹងរបស់ ក្រសួងមហាផ្ទៃអំពីទោសក្បត់ជាតិ នៃមេដឹកនាំគណបក្សសង្រ្គោះជាតិ គឺគណបក្សនេះនឹងត្រូវប្រឈមនឹងការរំលាយដោយច្បាប់ប្រទេស នៅថ្ងៃប្រកាសសាលដីការដោយតុលាការកំពូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។ ដូចនេះ តាមផ្លូវច្បាប់ នៅពេលដែលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយហើយ គឺមានសមាជិកនៃ គណៈកម្មការនាយក និងគណៈអចិន្រ្តៃយ៍ជាង១០០រូប គឺនឹងគ្មានសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ចំពោះបងប្អូនដែលកំពុងខិតខំបម្រើប្រជាពលរដ្ឋពិតៗ ដែលមិន បានដឹង និងចូលដៃជើងជាមួយមេដឹកនាំបក្សក្បត់ជាតិ គឺបងប្អូនមានឱកាសចូលរួមអាជីព នយោបាយបម្រើប្រទេសជាតិ ជាបន្តជាមួយរូបលោក និងគណបក្សប្រជាជនកម្ពុចា ដែលមកដល់ពេលនេះ បងប្អូនមានពេល៩ថ្ងៃទៀត ដើម្បីចូលរួមកសាងប្រទេសជាមួយលោក មុនការប្រកាសសាលដីការ ដោយតុលាការកំពូលនៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧ខាងមុខនេះ។ សូមកុំអោយ ឱកាសដ៏កម្រនេះកន្លងផុតអោយសោះ។

សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងដដែលៗថា រូបលោករីករាយស្វាគមន៍ទទួលបងប្អូនជានិច្ច៕

អត្ថបទទាក់ទង