កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៩១១នាក់ អ្នកជាសះស្បើយចំនួន ១០០២នាក់ និងអ្នកស្លាប់ចំនួន ២៣នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩១១នាក់ អ្នកជាសះស្បើយចំនួន ១០០២នាក់ និងអ្នកស្លាប់ចំនួន ២៣នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៣១៩នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦១ ៨៧០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៣ ៤៧៧នាក់ និងស្លាប់សរុបចំនួន ៩២៥នាក់៕