ខ្មែរប៉ុស្ដិ៍ Close

សាលាខេត្តស្វាយរៀងបំភ្លឺករណីកាប់ដើមឈើ ១ដើម ប្រភេទដើមធ្នង់ ក្នុងបរិវេណសាលាខេត្តស្វាយរៀង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 87
សាលាខេត្តស្វាយរៀងបំភ្លឺករណីកាប់ដើមឈើ ១ដើម ប្រភេទដើមធ្នង់ ក្នុងបរិវេណសាលាខេត្តស្វាយរៀង សាលាខេត្តស្វាយរៀងបំភ្លឺករណីកាប់ដើមឈើ ១ដើម ប្រភេទដើមធ្នង់ ក្នុងបរិវេណសាលាខេត្តស្វាយរៀង

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នាពេលកន្លងមកនេះ ដោយយោងតាមការស្នើសុំរបស់មន្ត្រីរាជការសាលាខេត្ត និងបានពិនិត្យឃើញថាដើមឈើ ១ដើម ជាប្រភេទដើមធ្នង់ ដែលបានដាំនៅពេលរៀបចំអគារសាលាខេត្ត (មានអាយុកាលប្រមាណជា ៥០ឆ្នាំ ទៅ៦០ឆ្នាំ មិនមែន ២០០ឆ្នាំនោះទេ) ស្ថិតក្នុងបរិវេណសាលាខេត្តស្វាយរៀង មានសភាពចាស់ ពុកផុយ និងងាប់ជ្រុះស្លឹក ដែលអាចនឹងបាក់ ឬដួលរលំ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ និងមានខ្យល់បក់ខ្លាំង បង្កឲ្យមានផលប៉ះពាល់ ឬខូចខាតទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ជាយថាហេតុដល់មន្ត្រីរាជការបម្រើការងារនៅក្នុងសាលាខេត្ត ក៏ដូចជាប្រជាពលរដ្ឋមកទទួលសេវា រដ្ឋបាលខេត្តស្វាយរៀង បានសម្រេចធ្វើការកាប់ផ្ដួលដើមឈើនេះ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ (មិនមែនថ្ងៃ ស មុនបោះឆ្នោត ១ថ្ងៃនោះទេ) គឺពុំមានចោរណាលួចចូលកាប់នោះឡើយ ។

ចំពោះ បំណែកនៃដើមឈើនេះ ស្ទើរតែទាំងស្រុងគឺមានសភាពពុកផុយ និងប្រហោងក្នុង ពោលមានប្រមាណតែ ៤០% ប៉ុណ្ណោះ ដែលនៅអាចប្រើប្រាស់បាន ហើយរដ្ឋបាលខេត្តបានរក្សាទុកសម្រាប់កែច្នៃជាតុ កៅអី និងគ្រឿងសង្ហារឹមផ្សេងទៀតតាមការជាក់ស្ដែងបម្រើឲ្យការប្រើប្រាស់ជាប្រយោជន៍រួមនៅក្នុងសាលាខេត្ត ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមកុំមានការភ័ន្តច្រឡំដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយដែលមានលក្ខណៈញុះញង់ បំភ្លៃ និងបំប៉ោងព័ត៌មាន