ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរប​ស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 63
ប្រសាសន៍សំខាន់ៗរប​ស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ប្រសាសន៍សំខាន់ៗរប​ស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់

នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ។ ពិធីប្រគល់សញ្ញាបត្រនេះត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

នៅក្នុងឱកាសចែកសញ្ញាបត្រ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  1. សម្តេចតេជោ ហ៊ុន សែន កោតសរសើរអ្នកគ្រូដែលបានប្រឹងប្រែងអភិវឌ្ឍន៍​សមត្ថភាពបង្រៀនរហូតពីកម្រិតបឋម កម្រិតអនុវិទ្យាល័យ រហូតដល់វិទ្យាល័យ។
  2. សម្តេចតេជោ ហ៊ុន សែន ណែនាំនាយកវិទ្យាស្ថានជាតិអប់រំ ពិនិត្យរៀបចំកន្លែង​អង្គុយ​សម្រាប់ជ័យលាភីនៅក្រៅសាលឱ្យបានសមរម្យជាងពេលបច្ចុប្បន្ន។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ពីអតីតកាលការកសាងគ្រូបង្រៀនលំបាកណាស់។ ក្នុងនោះសម្តេចតែងតែធ្វើបទឧទ្ទេស​នាមនានា ដើម្បីរៀបចំគ្រូបង្រៀនមុនចេញទៅបង្រៀនសិស្ស។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីជម្នះនូវការលំបាកទាំងឡាយកាលពីអតីតកាល ពេលនេះស្ថានភាពគ្រូបង្រៀន និងការបណ្តុះបណ្តាលគ្រូមានភាពល្អប្រសើរច្រើនហើយ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពដ៏ប្រសើរនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាល ឬក្រសួងអប់រំនោះទេ តែជារួមគ្នាដើម្បីការរីកចម្រើននៃប្រព័ន្ធអប់រំនៅកម្ពុជា។
  6. សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកជាថ្មីសូមប្រទេសតាំងខ្លួនជាប្រទេស​ប្រជាធិប​តេយ្យ​កុំសាងកំហុសទី៣។ កំហុសពីរដែលពួកគេបានធ្វើលើកម្ពុជា រួចមកហើយនោះ ទី១៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារ លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ, ទី២៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រទេសសាងកំហុសលើកម្ពុជា មិនដែលសម្តែងការសោកស្តាយ ឬសូមទោសចំពោះកំហុសរបស់ពួកគេនោះឡើយ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរមិនងាយបំភ្លេចនូវកំហុស ដែលប្រទេសប្រជាធិបតេយ្យបានធ្វើមកលើកម្ពុជានោះឡើយ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លទ្ធផលនៃការអប់រំនៅកម្ពុជានាពេលនេះ គឺជាលទ្ធផលប្រកបដោយអត្ថន័យ ព្រោះជាលទ្ធផលបានមកដោយការប្រឹងប្រែងរបស់ពលរដ្ឋខ្មែរ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដាំដើមឈើត្រឹម៥ឆ្នាំ អាចទទួលផល តែដាំដើមមនុស្សប្រើពេល ១៦ឆ្នាំ ទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រ, ១៨ឆ្នាំ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង២០ឆ្នាំ ថ្នាក់បណ្ឌិត។
  11. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការដាំដើមមនុស្សត្រូវតែហ៊ានវិនិយោគ បើមិនហ៊ានវិនិយោគ គឺមិនអាចទទួលបានប្រយោជន៍សម្រាប់សង្គមនោះឡើយ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យោងតាមសំណូមពរឪពុកក្មេករបស់លោក យឹម ស៊ីណន សម្តេចបានផ្តល់អគារសិក្សាថ្មី ទីចាត់ការ និងផ្ទះគ្រូស្នាក់នៅ សម្រាប់វិទ្យាល័យហ៊ុន សែន ជ្រៃហូព្នៅ ស្ថិតឃុំវាល ស្រុកគងពិសី ខេត្តកំពុងស្ពឺ។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំនួនប្រជាជនកើនឡើង សាលាត្រូវតែបង្កើន។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលបច្ចុប្បន្នសាលារត់រកសិស្ស មិនមែនសិស្សរត់រកសាលាដូចពេលមុននោះទេ។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការរំពឹងថា នឹងមានការរួមគ្នាលើការងារអប់រំ ដើម្បីកម្ពុជាឆ្ពោះទៅរកអនាគតមួយកាន់តែរុងរឿង។
  16. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកជួយកសាងសាលា ជួយកសាងផ្ទះគ្រូនៅតាមសាលាដែលជួយសង់អគារសិក្សា។
  17. សម្តេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ឈរឈ្មោះបោះឆ្នោតធ្វើមេឃុំ នៅពេលសម្តេចចាកចេញពីនាយករដ្ឋមន្រ្តី។
  18. សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមេឃុំនៅតាមឃុំនានា ជួយរៀបចំជាផ្ទះសម្បែងសម្រាប់គ្រូស្នាក់នៅ។
  19. សម្តេចតេជោ ហ៊ុន សែន រំលឹកមន្ត្រីចុះទៅមូលដ្ឋាន ពេលចុះទៅមូលដ្ឋានមិនត្រូវឱ្យមន្ត្រីនៅមូលដ្ឋាននិយាយដើម ឬរអ៊ូរទាំនោះទេ។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងជីវិតនយោបាយសម្តេចបានបំបែកឯកទគ្គកម្មចំនួន៣ រួមមាន៖ រដ្ឋមន្ត្រីការបរទេសក្មេងជាងគេ, នាយករដ្ឋមន្ត្រីក្មេងជាងគេ និង នាយករដ្ឋមន្ត្រីដែលធ្វើយូរជាងគេលើពិភពលោក។
  21. សម្តេចតេជោ ហ៊ុន សែន ហៅលោក សម រង្ស៉ី ថាជាក្មេងស្រួលប្រើ។ ជាពិសេសជួយកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០បូក១ ដែលជាការជួយពង្រឹងអំណាចរបស់បក្សប្រជាជនកម្ពុជា។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចង់បានសត្រូវដែលខ្លាំង ប្រសើរជាងមានមិត្តដែលខ្សោយ។
  23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា អត់មានវប្បធម៌ «នៅល្អ ចេញអាក្រក់» នោះទេ។
  24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អាមេល្បែង» បើចូលស្រុកសម្តេចនឹងលើកលែងទោស ហើយផ្តល់តួនាទីជូន។
  25. សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីអាយុ ២៥ឆ្នាំមក សម្តេចបានតាំងចិត្តឈប់ស្តាប់អ្នកនយោបាយណាទាំងអស់ គឺធ្វើអ្វីៗដើម្បីតែប្រជាជនប៉ុណ្ណោះ។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧មក មិនមាននរណាជាមេរបស់សម្តេចនោះឡើយ។
  27. សម្តេចតេជោ ហ៊ុន សែន ចង់បង្រៀនដោយផ្ទាល់លើមន្ត្រីបក្សប្រជាជនកម្ពុជា លើទ្រឹស្តីចំនួន៣ រួមមាន៖ សម្ភារៈនិយមវីចារវិទ្យា សម្ភារៈនិយមប្រវត្តិសាស្ត្រ វីធីសាស្ត្រដឹកនាំ និងធ្វើការងារ។
  28. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវាយតម្លៃសភាពការណ៍ខុស គឺមិនអាចធ្វើការបានជោគជ័យនោះទេ។
  29. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីការវិភាគបានត្រឹមត្រូវ សម្តេចផ្អែកលើទស្សនៈចំនួន៣ រួមមាន៖ សម្ភារៈនិយមវីចារវិទ្យា ប្រវត្តិសាស្ត្រ និងតក្កវិទ្យា។
  30. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនប៊ូយ៉ុង ផ្តល់ថវិកា សម្រាប់ទិញរថយន្តក្រុង ១ពាន់គ្រឿង។
  31. សម្តេចតេជោ ហ៊ុន សែន ផ្តាំគូរស្នេហ៍ស្គាល់គ្នាលើរថយន្តពេលធ្វើដំណើរ​ទៅស្រុកកំណើតពេលចូលឆ្នាំថ្មី ពេលរៀបអាពាហ៍ពិពាហ៍ សូមផ្តល់ព័ត៌មានជូនសម្តេច។
  32. សម្តេចតេជោ ហ៊ុន សែន លើកគំនិតឱ្យការវិភាគថវិកាជាតិ មិនត្រូវផ្តោត​តែ​លើ​ការ​​បង្កើនបៀវត្សរ៍នោះទេ តែត្រូវប្រើសម្រាប់កសាងអគារសិក្សា ជំនួសអគារ​ចាស់ ដែលទ្រុឌទ្រោម និងកសាងអគារសិក្សាថ្មីឆ្លើយតបកំណើនសិស្ស។
  33. សម្តេចតេជោ ហ៊ុន សែន អតីតកាលបានកន្លងហួសទៅ តែបានបន្សល់ទុកនូវមេរៀនច្រើនណាស់សម្រាប់កម្ពុជា ដែលត្រូវតែប្រឹងប្រែងរួមគ្នាកុំឱ្យកម្ពុជាវិលត្រឡប់ទៅក្រោយវិញ។
  34. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម មិនធ្វើឱ្យកម្ពុជាមាននោះទេ។ តែការមិនយកនឹងធ្វើឱ្យមនុស្សចូលមកកម្ពុជាកាន់តែច្រើន ហើយប្រទេសដទៃពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម អាចនឹងមិនយកពីកម្ពុជាផងដែរ។
  35. សម្តេចតេជោ ហ៊ុន សែន ព្រមានដកតំណែងឪពុកម្តាយ និងបងប្អូនរបស់ ស៊ន តារា ដែលសម្តេចចាត់ទុកជាក្មេងពាល៕

Fresh News

អត្ថបទទាក់ទង