ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៦នាក់ទៀត ខណៈអ្នកជាសះស្បើយចំនួន ៥៨នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៦នាក់ទៀត ខណៈអ្នកជាសះស្បើយចំនួន ៥៨នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៦នាក់ទៀត ខណៈអ្នកជាសះស្បើយចំនួន ៥៨នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៣៦នាក់ ក្នុងនោះ ៣៥នាក់ ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១នាក់ទៀតជាអ្នកដំណើរក្រៅស្រុក ខណៈអ្នកជំងឺចំនួន ៥៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ថ្មីទាំង ៣៦នាក់ រួមមាន៖ ជនជាតិខ្មែរ ២៣នាក់, ជនជាតិវៀតណាម ៩នាក់, ជនជាតិចិន ២នាក់, ជនជាតិអាមេរិក ១នាក់ និងជនជាតិហ្វីលីពីន ១នាក់ ដែលបានរកឃើញនៅរាជធានីភ្នំពេញ​ និងខេត្តកណ្ដាល។

ចំណែកឯអ្នកជាសះស្បើយចំនួន ៥៨នាក់ ក្នុងនោះមាន ៥៤នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៤នាក់ទៀតជាអ្នកដំណើរក្រៅស្រុក។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១៥៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៩៨នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៤០នាក់ និងអ្នកស្លាប់ចំនួន ១នាក់៕

អត្ថបទទាក់ទង