ខ្មែរប៉ុស្ដិ៍ Close

ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគីត្រូវបានបើកធ្វើចរាចរណ៍ឆ្លងកាត់ឡើងវិញហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 63
ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគីត្រូវបានបើកធ្វើចរាចរណ៍ឆ្លងកាត់ឡើងវិញហើយ ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគីត្រូវបានបើកធ្វើចរាចរណ៍ឆ្លងកាត់ឡើងវិញហើយ

ព្រះសីហនុ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា មកដល់ម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី (ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះអស់វិញហើយ។ ការធ្វើចរាចរណ៍ឆ្លងកាត់ ក៏ត្រូវបានអាជ្ញាធរបើកឱ្យដំណើរការជាប្រក្រតីឡើងវិញដែរ។

សូមជម្រាបថា នៅព្រឹកព្រលឹមថ្ងៃទី២៣ កក្កដា នេះ អាជ្ញាធរបានសម្រេចឱ្យផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់លើផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគីរ បន្ទាប់ពីមានទឹកជំនន់ហូរកាត់ផ្លូវ និងស្ពាន។ ប៉ុន្តែរយៈពេលប៉ុន្មានម៉ោងក្រោយមកទឹកក៏បានស្រកចុះ អាជ្ញាធរក៏សម្រេចឱ្យធ្វើចរាចរណ៍ឡើងវិញ៕

អត្ថបទទាក់ទង