ខ្មែរប៉ុស្ដិ៍ Close

គណៈប្រតិភូស្ថានទូត ៣០ប្រទេស បានស្ងើចសរសើរ និងចាប់អារម្មណ៍លើសិលាចរិកនៃប្រាង្គប្រាសាទបន្ទាយឆ្មារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 11

ក្នុងដំណើរទស្សនៈកិច្ចមកកាន់ប្រទេសកម្ពុជា ប្រតិភូស្ថានទូត ៣០ប្រទេសប្រចាំប្រទេសថៃ ក៍បានអញ្ជើញទស្សនៈកិច្ចប្រាសាទបន្ទាយឆ្មារ នារសៀលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩ ក្រោមការទទួលស្វាគមន៍ពី លោកស្រី ម៉ៅ មាល័យ កែគឹមយ៉ាន និងដឹកនាំបង្ហាញដោយ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ មគ្គទេសទេសចរណ៍ប្រចាំប្រាសាទផងដែរ។

ក្នុងឱកាសនោះអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី ក៏បានជម្រាបជូនប្រតិភូស្ថានទូតទាំងនោះឱ្យដឹងទៀតថាខេត្តបន្ទាយមានជ័យជាខេត្តដែលជាប់ព្រំដែនកម្ពុជាថៃកាលពីអតីតកាលជាសមរភូមិសង្រ្គាមក្តៅគគុក។

ក្រោយពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ខេត្តបន្ទាយមានជ័យ បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយដោយប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាពកិច្ចសហប្រតិបត្តិការ និងការអភិឌ្ឍន៍ឱ្យរីកចម្រើន។

អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងទៀតថា ខេត្តបន្ទាយមានជ័យមានស្រុកក្រុងចំនួន៩ ដោយមានច្រកអន្តរជាតិ២ និងច្រកតំបន់ព្រំដែនចំនួន២ រវាងកម្ពុជានិងថៃ។ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យភាគច្រើនប្រកមុខរបរកសិកម្មបច្ចុប្បន្ននេះខេត្តមានសក្តានុពលផ្នែកកសិកម្មជាពិសេសលើដំណាំឧស្សាហកម្ម។

លើវិស័យទេសចរណ៍រដ្ឋបាលខេត្តបាននិងកំពុងធ្វើការរៀបចំទីកន្លែងសក្តានុពលទេសចរណ៍នានា ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ដូចជាការរៀបចំជួសជុល កែលម្អឡើងវិញ ប្រាសាទបុរាណនានា មានប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព និងប្រាសាទមេបុណ្យដែលរងការខូចខាតបាក់បែក ដោយមានការដឹកនាំរៀបចំ និងជួយឧបត្ថម្ភពីសំណាក់លោកស្រី ម៉ៅ មាល័យ បាន រៀបចំប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធគមនាគមតភ្ពាប់ឲ្យបានល្អ សម្រាប់ភ្ញៀវ ភាពងាយស្រួល ។

ក្នុងឱកាសចុះទស្សនាប្រាសាទបន្ទាយឆ្មារនោះ បណ្តាអង្គទូទាំង៣០ប្រទេស និងឯកអគ្គរាជទូតកម្ពុជា បានស្ញើចសរសើ និងចាប់អារម្មចំពោះផ្ទាំងចម្លាក់ សិលាចរិកនានានៃប្រាសាទបន្ទាយឆ្មារ ដោយបានផ្តិយករូបភាពដោយស្នាមញញឹម សប្បាយរីករាយ ជាមួយការបង្ហាញពីមគ្គទេសទេសចរណ៍ ។

ប្រាសាទបន្ទាយឆ្មារ ជាសំណង់ស្ថាបត្យកម្មដ៏សំខាន់មួយ ស្ថិតក្នុងរចនាបថបាយ័ន (មានចម្ងាយ ៦៨គីឡូម៉ែត្រ ពីក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ) ដែលបានកសាងឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ (គ.ស. ១១៨១ – គស ១២១៨?) ដើម្បីឧទ្ទិសដល់បុត្ររបស់ព្រះអង្គដែលបានសោយទិវង្គតពេលធ្វើសង្គ្រាមជាមួយទ័ពចាម។ ប្រាសាទនេះជាតឹកតាង និងជាមេរៀនបញ្ជាក់ពីការហ៊ានតស៊ូលះបង់របស់បុព្វបុរសខ្មែរ ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលយើងជាខ្មែរជំនាន់ក្រោយគួរតែសិក្សារៀនសូត្រ។

ក្នុងថ្ងៃដដែលនោះដែរប្រតិភូក៏បានអញ្ជើញពិនិត្យនិងស្វែងយល់នៃសង្វាក់ផលិតកម្មនៅក្នុងរោងចក្រកិនស្រូវ មួយកន្លែងនៅចំណុចឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ៕

អត្ថបទទាក់ទង