ខ្មែរប៉ុស្ដិ៍ Close

អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់និងស៊ីណូហ្វាម នឹងទទួលបានវ៉ាក់សាំង AstraZeneca សម្រាប់ដូសជំរុញ (ដូសទី៣)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 69
អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់និងស៊ីណូហ្វាម នឹងទទួលបានវ៉ាក់សាំង AstraZeneca សម្រាប់ដូសជំរុញ (ដូសទី៣) អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់និងស៊ីណូហ្វាម នឹងទទួលបានវ៉ាក់សាំង AstraZeneca សម្រាប់ដូសជំរុញ (ដូសទី៣)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងចាក់វ៉ាក់សាំងដូសទី ៣ (ដូសជំរុញ) បន្ថែមទៀតដល់ពលរដ្ឋរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពរបស់អង្គបដិបក្ខ (អង់ទីករ) របស់ពួកគេ ទប់ទល់នឹងវីរុសកូវីដ-១៩ ជាពិសេសគឺវីរុសបម្លែងខ្លួនថ្មីដែលតា (Delta)។ លោកបានមានប្រសាសន៍ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបានចំនួន ២ ដូសរួចរាល់ហើយ នឹងត្រូវចាក់ដូសទី ៣ បន្ថែមទៀតនៅរយៈពេល ៦ ខែក្រោយ ដែលក្នុងនោះ អ្នកដែលបានចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម រួច នឹងត្រូវចាក់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី ៣។

លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

អត្ថបទទាក់ទង