ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 62
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់នេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា។

នៅក្នុងឱកាសចុះពិនិត្យមើលការដ្ឋានសាងសង់នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជិត២ម៉ោង ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណ និងកោតសរសើរចំពោះកិច្ចប្រឹងប្រែងទាំងឡាយរបស់អ្នកដឹកនាំ បុគ្គលិក និងកម្មករ បម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យ «ខ្មែរធ្វើបាន» ដែលសម្តេចបានលើកឡើងមិនមែនជារឿងលេងសើចទេ តែវាជាការបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្មែរគ្រប់សម័យកាលក្នុងការសាងសមិទ្ធផលជាមរតកសម្រាប់ជាតិ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់អាកាសយានដ្ឋាន ដែលមានសមត្ថភាពខ្ពស់ គឺសំខាន់ណាស់ សម្រាប់ទទួលយន្តហោះធំៗ និងឆ្លើយតបនឹងកំណើននៃការធ្វើដំណើរ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រូបថតសម្រាប់ពិធីសំណេះសំណាលនៅអាកាសយានដ្ឋានអន្តរជាតិថ្ងៃនេះ នឹងមានតម្លៃរាប់សិបឆ្នាំទៅមុខទៀត។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានបំណងប្រមូលទុនក្នុងស្រុកសម្រាប់សាងសង់សំណង់នានា។ ដោយសម្តេចចង់ឱ្យសំណង់នោះ ជាសមិទ្ធផលកើតចេញពី «បាតដៃខ្មែរ» ពោលទាំងប្រាក់ និងកម្លាំងពលកម្ម គឺកើតចេញពីខ្មែរទាំងអស់។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ពង្រឹងអ្នកមានស្រុកខ្មែរ។ បើពឹងអ្នកមានស្រុកគេ ពេលមានបញ្ហាគេមិននៅជាមួយនោះឡើយ។
  8. សម្តេចតេជោ ហ៊ុន សែន សរសើរដល់ទឹកចិត្តសប្បុរសជនដែលបានចូលរួមជាមួយសម្តេចក្នុងការជួយដល់ប្រទេសឡាវ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនព្រីនស៍ ជាក្រុមហ៊ុនរបស់ខ្មែរ មិនមែនរបស់ចិនឡើយ។ ថៅកែជាជនជាតិចិន តែបានចូលសញ្ជាតិខ្មែរ ហើយប្រើលិខិតឆ្លងដែនជាខ្មែរ។
  10. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ធនាគារ និងក្រុមហ៊ុននានា ចូលរួមទិញសញ្ញាប័ណ្ណ ដែលបោះផ្សាយដោយក្រុមហ៊ុន OCIC។
  11. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ចំណាត់ការអន្តរជាតិ ដែលមិនឱ្យពលរដ្ឋខ្មែររូបណាយកលុយទៅដាក់នៅក្រៅប្រទេស។ សម្រាប់សម្តេចតេជោ វិធានការនេះ បានធ្វើឱ្យអ្នកមានធនធានរបស់ខ្មែរបង្វែលុយមកវិនិយោគនៅក្នុងប្រទេស។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសដាក់ទណ្ឌកម្មរបស់ប្រទេសមួយចំនួនលើពលរដ្ឋកម្ពុជាមួយចំនួន គឺគ្មានន័យឡើយ ព្រោះអ្នកជាប់ទណ្ឌកម្មនោះមិនមានលុយនៅក្រៅប្រទេសទេ។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៤ ខែធ្នូ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចូលរួមសន្និបាត ដើម្បីសម្រេចទៅលើបេក្ខភាពបន្តវេនរបស់បក្ស។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នឹងអមសម្តេចទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានសមាជិក៩ប្រទេស មិនមែនជាកុងសង់ស៊ីសទេ គឺត្រូវតែ១០ប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតម្រុយល្អក្នុងសម្របសម្រួលលើបញ្ហារបស់មីយ៉ាន់ម៉ា។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាស៊ីត ភិរម្យយ៉ា អតីតរដ្ឋមន្ត្រីការបរទេសថៃ ធ្លាប់បានសូមទោសសម្តេច ព្រោះសម្តីឆ្គាំឆ្គងរបស់គេ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលថៃ បានបញ្ជូនរដ្ឋមន្ត្រីការបរទេសថៃ ទៅមីយ៉ាន់ម៉ា ដើម្បីផ្តល់ជំនួយជួយមីយ៉ាន់ម៉ា។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលជំហររបស់ កាស៊ីត ភិរម្យយ៉ា ជាជំហរផ្ទុយរដ្ឋាភិបាលថៃ។
  19. សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅអ្នកវិភាគអន្តរជាតិនានាថា តើការធ្វើឱ្យអាស៊ានពីសមាជិក ៩ប្រទេស ទៅ១០ប្រទេសវិញ ជារឿងខុសឆ្គងដែរឬទេ?
  20. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទិញសញ្ញាប័ណ្ណរបស់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចកំណត់អាកាសយានដ្ឋានអន្តរជាតិថ្មីថា «តេជោក្រុងតាខ្មៅ» ព្រោះតំបន់នេះជាតំបន់តេជោ ធ្វើសកម្មភាពទាំងជំនាន់មុន និងបច្ចុប្បន្ន។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យ «តេជោ» ដែលបានដាក់នៅអាកាសយានដ្ឋានថ្មីនេះ មិនមែនសម្តៅដល់សម្តេចម្នាក់ឯងនោះឡើយ គឺបានសម្តៅដល់តេជោជាច្រើនរូបទៀត ជាពិសេសតេជោមាស តេជោយ៉ត។
  23. សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា ការប្រើពាក្យ «តេជោ» ក៏ជាដើម្បីបញ្ជាក់ពីរបបនេះ ជារបបរាជានិយមផងដែរ។
  24. សម្តេចតេជោ ហ៊ុន សែន គោរមងាររបស់សម្តេច សម្តេច ជា ស៊ីម និងសម្តេច ហេង សំរិន ដែលមានពាក្យ «អគ្គ» នៅខាងដើម គឺជាការប្រោសប្រទានដាក់ផ្ទាល់ដោយសម្តេច នរោត្តម សីហនុ។
  25. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្បាលម៉ាស៊ីនគណៈរដ្ឋមន្ត្រីថ្មីមួយបម្រុងសម្រាប់នាពេលអនាគត បានរៀបចំរួចហើយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខ នឹងរៀបចំធ្វើសន្និបាតរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈរដ្ឋមន្ត្រីថ្មីបម្រុង ដែលសម្តេចបានរើសនោះ ពាក់កណ្តាលជាថ្នាក់បណ្ឌិត ក្រៅពីនោះអនុបណ្ឌិត អាយុភាគច្រើនក្រោម៦០ឆ្នាំ
  27. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីម្សិលមិញ សម្តេច សម្តេច ស ខេង សម្តេច ទៀ បាញ់ សម្តេច សាយ ឈុំ និងលោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានជជែកគ្នាកំណត់បេក្ខភាពគណៈរដ្ឋមន្ត្រីរួចហើយ
  28. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សនៅបក្សប្រឆាំងខ្លះ មានដើមកំណើតវៀតណាមសោះ បែរមកលាភពណ៌រឿងវៀតណាមនៅកម្ពុជា។
  29. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចូលចិត្តអ្នកសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រ ព្រោះសម្តេចចង់យល់ដឹងពីប្រវត្តិសាស្ត្រ។
  30. សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិនៃរឿងស្តេចកន ហើយហៅស្តេចកន ជាអ្នកធ្វើបដិវត្តន៍ប្រជាធិបតេយ្យប្រជាជន តាំងពីឆ្នាំ១៥០៦។
  31. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រលានយន្តហោះនៅភ្នំពេញ និងនៅខេត្តសៀមរាប មិនអាចឆ្លើយតបនឹងកំណើនជើងហោះហើរ ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជា ទើបតម្រូវសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល និងសៀមរាប ហើយពង្រីកព្រលាននៅព្រះសីហនុ។
  32. សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យចៅរៀនបានបណ្ឌិត ឬបេក្ខភាពបណ្ឌិត ទើបអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍។
  33. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០៨ ខែធ្នូ ម្សិលមិញនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១២នាក់។
  34. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយចំនួនហាក់ភ័យហួសហេតុចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង»។
  35. សម្តេចតេជោ ហ៊ុន សែន បានណែងនាំអភិបាលរាជធានីភ្នំពេញ ពន្លឿនការសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩។
  36. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការ «៣ការពារ និង៣កុំ» អមជាមួយការចាក់វ៉ាក់សាំងដូសជំរុញ គឺត្រូវតែបន្តអនុវត្ត។
  37. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកស្រោចវ៉ាក់សាំង គឺជាយុទ្ធសាស្ត្រការពារជីវិតពលរដ្ឋ និងស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ។
  38. សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖៥៨នាទី៕

Fresh News

អត្ថបទទាក់ទង